TNAOT News
· 12-09
ភាគីថៃបានយកជនស៊ីវិលជាមុខសញ្ញាបើកការបាញ់ប្រហារមកលើភូមិដ្ឋានជនស៊ីវិល
#ភាគីថៃ# #សង្គម# #ជនស៊ីវិល# #យោធាថៃបានបើកការបាញ់ប្រហារ# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2502
យោងតាមទិន្នន័យបឋមពីរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ យោធាថៃបានបាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិដ្ឋានរបស់ជនស៊ីវិលដែលបង្កការស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើន។
នៅត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ចំនួនជនស៊ីវិលដែលបានស្លាប់និងរងរបួសដោយគ្រាប់ផ្លោងរបស់យោធាថៃបាញ់នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ជនស៊ីវិលស្លាប់ចំនួន ៧ នាក់ និងរបួសចំនួន ២០ នាក់។ 
ភាគីថៃបានយកជនស៊ីវិលជាមុខសញ្ញា ដោយបានបើកការបាញ់ប្រហារមកលើភូមិដ្ឋានជនស៊ីវិលដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ផ្សេងៗទៀតដែលមានជនស៊ីវិលរស់នៅ។
ក្រសួងការពារជាតិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
របបយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសលើមន្ទីរពេទ្យ សម្លាប់មនុស្ស ៣១ នាក់ និងរាប់សិបនាក់រងរបួស
កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្វែរការបំពានច្បាប់អន្តរជាតិរបស់ខ្លួន
ស្នេហាមិនមែនជាការបង្ខំ
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)