TNAOT News
· ម្សិលមិញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញប្រជាពលរដ្ឋរួមគ្នាបរិច្ចាគឈាម ដើម្បីគាំទ្រកងទ័ព និងប្រជាជនព្រំដែន
#លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #NEW NEWS# #កងទ័ព# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #បរិច្ចាគឈាម# #ព័ត៌មានសង្គម#
2334
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ព្រោះនេះគឺជាសកម្មភាពរបស់កម្លាំងជួរក្រោយអាចចូលរួមក្នុងការការពារទឹកដី និងផ្តល់ជាការលើកទឹកចិត្តដល់វីរកងទ័ពរបស់យើង។
ស្របពេលដែរ សមាគមនគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋខ្មែរទៅចូលរួមបរិច្ចាគឈាម នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវក្បែរស្ពានអាកាសចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច នៅទី៩ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ គឺដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជា ប្រយុទ្ធនឹងការឈ្លានពានរបស់យោធាថៃ។ 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ដោយឡែកគិតរហូតមកទល់នឹងព្រឹកម៉ោង៦៖០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះកងទ័ពឈ្លានពានថៃ មិនទាន់បញ្ឈប់បាញ់ប្រហារ ឈ្លានពានមកលើកម្ពុជានោះឡើយនោះទេ ដោយនៅបន្តប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់ ជាច្រើប្រភេទ ដូចជាកាំភ្លើងដៃ កាំភ្លើងត្បាល់ កាំភ្លើងយន្ត និងរថក្រោះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
A Dialogue between Nature and Art: Shell Carving
Cape gooseberry ផ្លែឈើប្រឆាំងនឹងជំងឺមហារីក - ជំងឺសរសៃឈាមបេះដូង
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
យោបល់ទាំងអស់ (0)