TNAOT News

· 12-09

ខេត្តឧត្តរមានជ័យ បានជម្លៀសជនជាប់ឃុំចំនួន ១០៦៦នាក់ ពីពន្ធនាគារ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក

#ពន្ធនាគារ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម# #ខេត្តឧត្តរមានជ័យ# #សង្គ្រាម#

1799

អគ្គនាយកដ្ឋានពន្ធនាគារ រួមជាមួយសហការី និងមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អជ្ញាធរខេត្តពាក់ព័ន្ធ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ក្នុងប្រតិបត្តិការផ្ទេរនេះត្រូវបានបិទបញ្ចប់នៅថ្ងៃ៩ខែឆ្នូ ឆ្នាំ ២០២៥ វេលាម៉ោង៤:៤០ នាទីទៀបភ្លឺ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស