TNAOT News

· 12-08

TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចេញសេចក្តីជូនដំណឹង ឲ្យបងប្អូនទាំងអស់អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

#គ្រូពេទ្យស្ម័គ្រចិត្ត# #សង្គម# #បរិច្ចាគឈាម# #ព័ត៌មានសង្គម#

1791

TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចេញសេចក្តីជូនដំណឹងឲ្យបានជ្រាបថា៖ «ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម សូមបងប្អូនទាំងអស់អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចូលរួមបរិច្ចាកឈាម ទាំងអស់គ្នា នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤ល្ងាច។

ចំពោះ ទីតាំងសម្រាប់ធ្វើការបរិច្ចាគឈាមគឺ៖ សាកលវិទ្យាល័យការពារជាតិ (ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)