TNAOT News

· 12-08

សម្តេចតេជោលុបចោលកម្មវិធីការងារ ដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រីទប់ទល់ជាមួយការឈ្លានពានពីភាគីថៃ

#សម្តេចតេជោ ហ៊ុន សែន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1825

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា សម្តេចតេជោលុបចោលកម្មវិធីការងារផ្សេងៗ ដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពានពីភាគីថៃ។

ក្នុងសារលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រាប់កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់​​ព្រោះពួកឈ្លានពាន (ថៃ) កំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជាតាំងពីថ្ងៃម្សិល កាលពីពេលយប់មិញនេះ និងព្រឹកនេះផងដែរ ក្នុងគោលបំណងទាញកម្ពុជាឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។

សម្តេចតេជោសង្កត់ធ្ងន់ថា៖«បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានយល់ដឹងគ្រប់ៗគ្នា»។

សម្តេចតេជោក៏បានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។

ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភាសូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួបជាមួយសម្តេចអំឡុងពេលនេះ និងបានស្នើកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស