TNAOT News

· 12-08

ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបិទជាបណ្តោះអាសន្ន ក្រោយរកឃើញថាមានការបំពុលបរិស្ថាន

#សង្គម# #ក្រសួងបរិស្ថាន# #DEVELOPING NEWS# #ព័ត៌មានសង្គម# #បំពុលបរិស្ថាន#

2178

ទីតាំងអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ខណៈរកឃើញថាមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន ដោយផ្អែកទៅលើក្រមបរិស្ថាននិងធម្មជាតិ ក្រុមហ៊ុនណាដែលបានប្រព្រឹត្តល្មើសច្បាប់ និងត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ហាមមិនឱ្យធ្វើសកម្មភាព និងស្នើដល់អាជ្ញាធរ ដាក់កម្លាំងសមត្ថកិច្ចឲ្យបន្តតាមដានចំពោះសកម្មភាពក្រុមហ៊ុន ជៀសវាងក្រុមហ៊ុនធ្វើសកម្មភាពជីករ៉ែបន្តទៀត។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន នឹងសិក្សាយ៉ាងលម្អិតអំពីហេតុប៉ះពាល់ដល់បរិស្ថាននិងការប៉ះពាល់ដល់ជីវិតសត្វពាហនៈ និងជីវភាពរស់នៅរបស់ប្រជាជន។ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនស្ដារផលប៉ះពាល់លើបរិស្ថាន រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបញ្ចេញ និងផ្ដល់សំណងដល់ការខូចខាតបរិស្ថាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ដោយសម្រេចបិទអាជីវកម្ម បណ្តោះអាសន្នក្រុមហ៊ុនខាងលើនេះបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ប្រព័ន្ធទឹកអូឬស្សីក្នុង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ 

ក្រសួងបរិស្ថាន ស្នើសុំដល់អាជ្ញាធរធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក ការនេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី បន្ថែមពីនេះ ឯកឧត្តរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្តារបរិស្ថានឡេីងវញ នៅទីតាំងក្រុមហ៊ុន និងនៅតាមប្រព័ន្ធអូរ អូរឫស្សីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)