TNAOT News
· 12-04
គ្រូបង្វឹកគុនខ្មែរនៅបារាំង លោក ធីម សៀងហៃ ខំស្កាត់ជួប វណ្ណដា ដើម្បីនិយាយផ្សព្វផ្សាយពាក្យ«គុនខ្មែ»ទៅកាន់ពិភពលោក
#Social Life# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា# #ធីម សៀងហៃ#
2622
លោក ធីម សៀងហៃ គ្រូបង្វឹកគុនខ្មែរនៅបារាំង បានរៀបរាប់ទាំងអារម្មណ៍រំភើបក្រោយបានសម្រេចក្ដីស្រម៉ៃ ខំស្កាត់ទៅជួបកំពូលតារាចម្រៀងរ៉េប វណ្ណដា ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី «Rise for Khmer» ដើម្បីឲ្យតារារ៉េបប្រុសរូបនេះនិយាយពាក្យ«គុនខ្មែ»ទៅកាន់ពិភពលោក ព្រោះវណ្ណដាជាបុគ្គលមួយរូបដែលមានឥទ្ធិពលខ្លាំងក្នុងការផ្សព្វផ្សាយ។
នេះបើតាមសំណេរ លោក សៀងហៃ បានរៀបរាប់ពីអារម្មណ៍បែបនេះថា៖«Kun Khmer up next you know? គួរឲ្យគោរពណាស់ អរគុណបង ដែលបងស្គាល់ប្អូន គឺឲ្យតំម្លៃមនុស្សមែនពិត ខ្ញុំមិនហ៊ានសួរបងទេ បេីទោះជាបងមានហ្វ្រេន FB ជាមួយប្អូនមែនពិត តែគ្រាន់តែដេីរចូលជិតលេីកដៃជំរាបសួរ បងថាស្គាល់ខ្ញុំបាត់ទៅហេីយជាអ្នកប្រដាល់ ប្អូនពិតជារំភេីបណាស់ បងពិតជាឲ្យតម្លៃមនុស្សមែន Kun Khmer Up next you know? Time to rise Kun Khmer you know ? ចាប់ពីពេលនេះទៅខ្ញុំមានថាមពលបន្ថែមទៀតហេីយពីការផ្សព្វផ្សាយ គុនខ្មែរ ខ្ញុំរស់នៅការចំណាកស្រុកជាមួយការផ្សព្វផ្សាយ គុនខ្មែរ ក្រៅស្រុកជិត7ឆ្នាំមកនេះ ខ្ញុំឃ្លាតពុក កំព្រាម្ដាយ គឺនៅជាមួយគុនខ្មែរ។ 
លោកក៏បានបន្តទៀតថា៖ «ខ្ញុំធ្លាប់ស្រម៉ៃថាខ្ញុំចង់បានខ្សែក្រវ៉ាត់ពាក់ពីប្រទេសបារាំង អីលូវខ្ញុំមានហេីយ បីខ្សែ ឆេមពានហ្វ្រាន មួយខ្សែទៀត វេីលឆេមពាន ! ហេីយក្ដីស្រម៉ៃមួយទៀតនោះ គឺខ្ញុំចង់ជួប វ៉ាន់ដា ដេីម្បីពាក្យ គុនខ្មែរ គឺបានដូចក្ដីស្រម៉ៃទៀតហេីយ ហេីយខ្ញុំមិនមែនចង់ជួបគាត់ដេីម្បីតែថតរូបមួយមុខនោះទេ គឺខ្ញុំចង់ជួបដេីម្បីខ្មែរ ដេីម្បីឲ្យគាត់និយាយពាក្យ គុនខ្មែ ទៅកាន់ពិភពលោកដេីម្បី គុនខ្មែរ និងប្រទេសជាតិខ្មែរឲ្យបរទេសបានលឺ និងបានស្គាល់ ព្រោះគាត់មានឥទ្ធិពលខ្លាំងណាស់សម្រាប់អ្វីដែលគាត់បាននិយាយទៅកាន់មនុស្សគ្រប់គ្នាតាមការផ្សព្វផ្សាយ តោះចាំដល់ណាទៀត យុវជន យុវវ័យសម័យថ្មី ស្រីស្រស់ប្រុសសង្ហា ចូលមកលេងគុនខ្មែរទាំងអស់គ្នា គឺដេីម្បីថែរក្សាមរតរបស់ដូនតាខ្មែរយេីង»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អគ្គិភ័យឆាបឆេះអគារកម្ពស់ ៧ ជាន់នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ឆក់យកជីវិតមនុស្ស ២២នាក់
រញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រវាយប្រហារប្រទេសជប៉ុន ជំរុញឱ្យមានការព្រមានពីរលកយក្សស៊ូណាមិជាបន្ទាន់
Cape gooseberry ផ្លែឈើប្រឆាំងនឹងជំងឺមហារីក - ជំងឺសរសៃឈាមបេះដូង
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
យោបល់ទាំងអស់ (0)