TNAOT News

· 12-03

ព្រឹត្តិការណ៍ប្រគំតន្ត្រី «Rise for Khmer»ប្រព្រឹត្តទៅដោយរលូន និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ

#Social Life# #Rise for Khmer# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#

2516

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Rise for Khmer»ដែលប្រព្រឹត្តទៅនៅសាល Salle Pleyel នៃទីក្រុងប៉ារីស ប្រទេសបារាំង កាលពីយប់ថ្ងៃទី១ ខែធ្នូ ២០២៥ បានប្រព្រឹត្តទៅដោយរលូនគួរជាទីមោទក និងទទួលបានការគាំទ្រខ្លាំងមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ សប្បាយហ៊ោរំពងពេញសាលតន្រ្តី ពិសេសគឺមានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងជាច្រើនបានសម្រុកចូលរួមគាំទ្រទស្សនា និងចង់ជួបតារាចម្រៀងនៅក្នុងដួងចិត្ត ដូចជា លោក វណ្ណដា និងសិល្បករផ្សេងៗទៀតក្នុងផលិតកម្មបារមី ដែលនេះជាចាត់ទុកថាមោទកភាពថ្មីមួយរបស់កម្ពុជា។

ដោយក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះមិនត្រឹមតែមានសិល្បៈបែបសម័យតែប៉ុណ្ណោះទេ ក្នុងនោះក៏មានរួមបញ្ជូលជាមួយការសំដែងរបាំបុរាណខ្មែររៀបចំឡើងដោយសមាគមខ្មែរនៅបារាំង “ទេពមនោរម្យ”ថែមទៀតផង ដែលនេះជាការរំលេចនៅសិល្បៈវប្បធម៌ខ្មែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «Rise for Khmer»គឺជាកម្មវិធី ប្រគំតន្ត្រីដ៏មានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់សិល្បៈវប្បធម៌ខ្មែរ ដែលជាព្រឹត្តការណ៍ប្រមូលផ្តុំទាំងសិល្បៈ បុរាណ និងសម័យ របស់កម្ពុជាជាលើកដំបូង ជាប្រវត្តិសាស្ត្រនៅប្រទេសបារាំង ក៏ដូចជា ទ្វីបអឺរ៉ុបទាំងមូល ដើម្បីបង្ហាញអំពីសម្លេងស្នាដៃ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរ ទៅកាន់ឆាកអន្តរជាតិ។ លើសពីនោះ Rise for Khmer ក៏នឹង ក្លាយ ជា ចំណែកនៃ សកម្មភាពមនុស្សធម៌ដ៏អស្ចារ្យ ដើម្បីជួយដល់ទាហាន ឬ បងប្អូន ដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជាថៃ នៅពេលថ្មីៗនេះផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស