TNAOT News
· 12-03
ភរិយាតារាចម្រៀងរ៉េប លោក ជា សុជាតិ ឆ្លើយតបទៅកាន់មតិមហាជនបង្អាប់ពីរូបសម្រស់ខ្លួន
#Social Life# #ជា សុជាតិ# #រូបសម្រស់# #កម្សាន្ត# #តារាខ្មែរ# #តារាចម្រៀងរ៉េប#
2657
អ្នកនាង រឹម លក្ម្សី ភរិយាបណ្ដូលចិត្តរបស់ តារាចម្រៀងរ៉េប លោក ជា សុជាតិ សមាជិកក្រុមក្មេងខ្មែរ បានបង្ហោះសំណេរឆ្លើយតបចំៗទៅកាន់មតិរបស់មហាជនមួយចំនួនតូចដែលនៅតែបន្តវែកញែកបង្អាប់អំពីរូបសម្រស់របស់ខ្លួន ខណៈនាពេលកន្លងអ្នកនាងធ្លាប់បានប្រតិកម្មឆ្លើយតបជាច្រើនដងមកហើយ។
នេះបើយោងតាមសំណេររបស់ ភរិយា លោក ជា សុជាតិ បានរៀបរាប់បែបនេះថា៖ «មនុស្សខ្លះតែងតែនិយាយអំពីមុខមាត់ រាងកាយ និងជីវិតរបស់អ្នកដទៃ។ ប៉ុន្តែការពិតគឺថា ពាក្យសម្ដីរបស់ពួកគេឆ្លុះបញ្ចាំងចរឹករបស់គេ ហើយគេគ្រាន់តែចង់បង្អាប់អ្នកដទៃដើម្បីអោយខ្លួនឯងមើលទៅល្អ ហើយអស្ចារ្យជាងគេ។ 
ប៉ុន្តែខ្ញុំនឹងមិនធ្វើឱ្យពាក្យសម្តីនរណាម្នាក់មកប៉ះពាល់ផ្លូវចិត្តនិងជិវិតរបស់ខ្ញុំឡើយ។ ខ្ញុំកំពុងរៀន រីកចម្រើន និងស្រឡាញ់ខ្លួនឯងកាន់តែច្រើន។ ប្រសិនបើរូបរាងរបស់ខ្ញុំរំខានអ្នក សូមងាកចេញចុះកុំមើល។ ខ្ញុំមិនមែនរស់នៅដើម្បីផ្គាប់ចិត្តមនុស្សគ្រប់គ្នាទេ។ ខ្ញុំនៅទីនេះដើម្បីរស់នៅដោយទំនុកចិត្តលើខ្លួនឯង។ 
អ្នកនាងក៏បានបន្តបន្ថែមទៀតថា៖ «រូបរាងរបស់ខ្ញុំមិនមែនជាបញ្ហាទេ តែអាកប្បកិរិយារបស់អ្នកទេដែលជាបញ្ហា»៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សំណាងន័យថាសាង -(Luck is the result of hard work and preparation)
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
ជំងឺរើម និងគ្រោះថ្នាក់៣យ៉ាងដែលអ្នកមិនដឹង
ក្រសួងការបរទេសបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ
យោបល់ទាំងអស់ (0)