TNAOT News

· 10-06

សូមប្រយ័ត្ន! សត្វ​«ឆ្កែចចក» ជាច្រេីនក្បាលបានរត់ចូលក្នុងភូមិពោធិ៍​ ឃុំគារ​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ បានខាំមនុស្ស​ចំនួន​ ៣នាក់​ បណ្តាលឱ្យរងរបួស​ និងបញ្ជូនទៅមន្ទីរពេទ្យ

#BREAKING NEWS# #សត្វឆ្កែចចក# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2842

សូមប្រយ័ត្ន! សត្វ​«ឆ្កែចចក» ជាច្រេីនក្បាលបានរត់ចូលក្នុងភូមិពោធិ៍​ ឃុំគារ​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ នៅថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៥​ បានខាំមនុស្ស​ចំនួន​ ៣នាក់​ បណ្តាលឱ្យរងរបួស​ និងបញ្ជូនទៅមន្ទីរពេទ្យដេីម្បីព្យាបាល។ 

យោងតាមការឱ្យដឹងពីអ្នកកូមិ​ បានបញ្ជាក់ថា​ សត្វឆ្កែចចកនេះមានច្រេីនក្បាលបានបង្ហាញខ្លួនក្នុងភូមិអ្នកស្រុក​ ខណៈទឹកជំនន់លិចនៅតំបន់មួយចំនួន​ ដែលជាកន្លែងសត្វព្រៃប្រភេទនេះរស់នៅ​ ហេីយវាបានរត់រកទីទួលសុវត្ថិភាព​ ប៉ុន្តែត្រូវអ្នកភូមិវាយងាប់មួយក្បាលបន្ទាប់ពីខាំមនុស្ស។ 

ប្រភព៖ CNC TV

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស