TNAOT News
· 2025-06-29
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥
#ជំងឺផ្តាសាយបក្សី# #បណ្តុំព័ត៌មានថ្មីៗ# #ច្រកព្រំដែន# #ភាគីថៃ# #សង្គម# #ព័ត៌មានសង្គម#
10899

១. ភាគីថៃនៅខេត្តស្រះកែវស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
តាមរយៈសារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងនៅថា ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
២. អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់អនុញ្ញាតឲ្យឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។
៣. កញ្ចប់អង្ករដែលមានរូបភាពស្រដៀងនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា៖ ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។
៤. ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺផ្ដាសាយបក្សី ២ករណីទៀត នៅខេត្តសៀមរាប
ក្រសួងសុខាភិបាល រកឃើញករណីជំងឺផ្តាសាយបក្សី ២ករណីបន្ថែមទៀត កើតលើស្ត្រីវ័យ ៤៦ឆ្នាំ និងក្មេងប្រុស អាយុ ១៦ឆ្នាំ ដែលត្រូវជាម្ដាយ-កូន រស់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
៥. មនុស្សរាប់សែននាក់កាន់ទុក្ខ មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
អ្នកកាន់ទុក្ខរាប់រយពាន់នាក់បានតម្រង់ជួរតាមដងផ្លូវនៃទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍សម្រាប់ពិធីបុណ្យសពរបស់ប្រធានឆ្មាំបដិវត្តន៍ និងមេបញ្ជាការកំពូលៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែល។
៦. កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយកំពុងដំណើរការនៅស្រុកដែលរងគ្រោះដោយទឹកជំនន់ភាគនិរតីនៃប្រទេសចិន
ទឹកជំនន់ដ៏ខ្លាំងបានត្រលប់មកតំបន់ Rongjiang ក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដោយជំរុញឱ្យអាជ្ញាធរក្នុងតំបន់ដំណើរការឡើងវិញនូវការឆ្លើយតបទឹកជំនន់កម្រិតខ្ពស់បំផុតដែលមានប្រសិទ្ធភាព។
៧. ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពលករពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ
ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ដំណើរចូលប្រទេសរបស់ប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ ស្ថិតនៅជិតរង្វង់មូល។ប្រសិនបើពលករខ្មែរណាមានលំនៅដ្ឋានក្នុងក្រុងប៉ោយប៉ែត រថយន្តរបស់ប៉ុស្តិ៍ធ្វើការដឹកជញ្ជូនដល់ផ្ទះតែម្ដង។
៨. កម្លាំងជំនាញ ដុតកំទេចចោលផ្លែដូងក្រអូបប្រមាណជាង ១តោន នាំចូលពីប្រទេសថៃ
អាជ្ញាធរនិងសមត្ថកិច្ចចម្រុះ បានដុតកំទេចចោលផ្លែដូងក្រអូបប្រមាណជាងមួយតោន ក្រោយរកឃើញអំពីការនាំចូលឆ្លងដែន ដោយមិនស្របច្បាប់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
៩. ករណីអគ្គិភ័យឆាបឆេះក្នុងសួនឧស្សាហកម្ម ផលិតអំពូលសូឡានៅតាមផ្លូវជាតិលេខ៣
ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតអំពូល កាលពីពាក់កណ្ដាលពេលរាត្រីឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង ៥៨នាទី ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អគារក្នុងសួនឧស្យាហ៍កម្ម ជាហួរ។
១០. អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បង្ហាញពីវិធីសាស្ដ្របង្ការទប់ស្កាត់សំខាន់ៗពីមេរោគចាប់ជំរិត Ransomware
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដំណឹងបន្ថែមដល់សាធារណជនជ្រាបទៀតថា រហូតមកដល់ពេលបច្ចុប្បន្នការវិវឌ្ឍពីការវាយប្រហាររបស់ជនអនាមិក បានឈានដល់វិធីសាស្ដ្រប្រើប្រាស់ មេរោគចាប់ជំរិតកុំព្យូទ័រ Ransomware ដែលជាប្រភេទមេរោគចាក់សោឯកសារ (encryption) នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងទាមទាររូបិយបណ្ណគ្រីបតូ ដើម្បីបើកសោរយកឯកសារមកវិញ (decryption)។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
Lancang-Mekong Voices Youth Symphony Dance: Charming Lancang-Mekong
យោបល់ទាំងអស់ (0)