TNAOT News
· 2025-05-06
កាន់តែកាចឆ្នាំនេះ Lisa លេងម៉ាអស់ដៃយកម៉ូតសម្លៀកបំពាក់បែបនារីទំនើបរបស់ Louis Vuitton មកចូលរួមក្នុង Met Gala 2025
#Social Life# #Met Gala 2025# #The Metropolitan Museum Of Art# #កម្សាន្ត# #តារាអន្តរជាតិ#
2664
Met Gala 2025 បានប្រព្រឹត្តឡើងជាថ្មីម្តងទៀតនៅឯសារមន្ទីរ The Metropolitan Museum Of Art នាទីក្រុង New York សហរដ្ឋអាមេរិក ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ ប្រមូលផ្តុំដោយតារាសម្តែង តារាចំរៀង អ្នកជំនួញ និងធុរជនល្បីៗបានអញ្ជើញមកចូលរួម និងបានរៀបចំច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗតាមស្ទាយរៀងៗខ្លួនក្រោមប្រធានបទ "ការច្នៃម៉ូដសម្លៀកបំពាក់ពណ៌ខ្មៅ ឬ Tailoring Black Style"។ 
ជាក់ស្តែងក្នុងកម្មវិធី Met Gala 2025 កាលពីយប់ថ្ងៃទី៥ ខែឧសភានេះ មានការចូលរួមពីតារាល្បីៗមកពីបណ្តាប្រទេសនានាយ៉ាងច្រើនកុះករជាមួយការតុបតែងខ្លួនប្រកបដោយភាពច្នៃប្រឌិតខ្ពស់រៀងៗខ្លួន បើក្រលែកមើលម៉ូដសម្លៀកបំពាក់របស់តារាចម្រៀងនិងសម្តែងដ៏ល្បី Lisa ជាសមាជិកក្រុម BlackPink វិញទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមខ្លាំងមែនទែន ដោយកញ្ញាជ្រើសរើសឈុតអាវធំដៃវែង Louis Vuitton មានឡេវពីរពណ៌ស អមមួយនឹងខោខ្លីពណ៌ខ្មៅ ស្លៀកពីលើស្រោមបា Louis Vuitton ពណ៌ខ្មៅជាមួយនឹងការតុបតែងម៉ូដសក់បួងឡើងលើ មើលទៅរញ៉េរញ៉ៃជាស្ទាយ៍ដ៏ស្រស់ស្អាតនិងទាក់ទាញ ស័ក្តិសមបំផុតជាមួយនឹងប្រធានបទក្នុងឆ្នាំនេះតែម្តង។



សូមបញ្ជាក់ជូនថា Met Gala គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរៃអង្គាសថវិកាសម្រាប់សារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក ព្រមទាំងរំលឹកពីវប្បធម៌ ប្រពៃណីដែលមានតាំងពីបុរាណកាលមក ជាក់ស្តែងក្រៅពីបង្ហាញម៉ូតសម្លៀកបំពាក់ពីតារាល្បីៗ អ្នកជំនួញ និងធុរជនល្បីៗប្រចាំប្រទេសនានា ក្នុងព្រឹត្តិការណ៍នេះក៏មានរៀបចំការតាំងពិព័រណ៍ម៉ូដសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួន គំនូរ រូបថតសិល្បៈផ្សេងៗ និងសម្ភារដែលបានបន្សល់ទុកជាច្រើនទៀតពីសតវត្សទី១៨ ដល់សម័យទំនើបនាពេលបច្ចុប្បន្ននេះ ដើម្បីជាបង្ហាញជូនអ្នកចូលរួមឲ្យបានស្គាល់ និងស្វែងយល់ផងដែរ៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត “២+២“ នៅកម្ពុជា
សមត្ថកិច្ចអធិការខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបាន ០១នាក់បន្ថែមទៀតហេីយ ក្រុមយុវជនជើងខ្លាំងដែលដេញវាយរថយន្ត ០១គ្រឿង ម៉ាកអាវតា០៧ ស៊េរីឆ្នាំ២០២៥ កាលអំឡុងថ្ងៃចូលឆ្នាំ

យោបល់ទាំងអស់ (0)