TNAOT News

· 21​ម៉ោង​មុន

សូមកុំ​ខកខានឲ្យសោះ! ​ព្រឹត្តិការណ៍ «​ឆ្នាំ​ថ្មី​» ដ៏​កក្រើក និង អស្ចារ្យជា​លើក​ដំបូង​នៅក្នុងប្រទេស​កម្ពុជា ​​ឆ្នាំ​២០២៥!

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

2704

ដោយមានការជ្រោមជ្រែងពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ពីក្រសួងព័ត៌មាន និងតំណាងសភាពាណិជ្ជកម្មនិងសហគ្រាសមកពីគ្រប់មជ្ឈដ្ឋានក្នុងឱកាសចូលឆ្នាំថ្មីនេះ សារព័ត៌មានត្នោតនឹងរៀបចំកម្មវិធី "រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន" មានដូចជាកម្មវិធី "សួស្តីឆ្នាំម្សាញ់ ចិន-កម្ពុជាចូលរួមអបអរសាទរជាមួយគ្នា" និងពិធីជប់លៀងអបអរបុណ្យចូលឆ្នាំចិន២០២៥នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ពីថ្ងៃទី១១ ដល់១២ ខែមករា ឆ្នាំ២០២៥។ ដូច្នេះយើងខ្ញុំសូមគោរពអញ្ជើញបងប្អូនជនរួមជាតិចិនទាំងអស់នៅក្នុងប្រទេសកម្ពុជា និងបងប្អូនប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់សូមចូលរួមអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា!

កម្មវិធី "រីករាយបុណ្យចូលឆ្នាំចិន" គឺជានិមិត្តរូបនៃការផ្លាស់ប្តូរវប្បធម៌ជាមួយបរទេសដែលត្រូវបានបង្កើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង២០ឆ្នាំរបស់ក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះកម្មវិធី"រីករាយបុណ្យចូលឆ្នាំចិន"ឆ្នាំ២០២៤ បានរៀបចំជាទម្រង់ផ្សេងៗគ្នាជាង៤០០ នៅក្នុងប្រទេសនិងតំបន់នៅក្រៅប្រទេសជាង៧០ដែរ ហើយបានរៀបចំ"ព្រឹត្តិការណ៍បំភ្លឺភ្លើងចង្កៀងជាសកល" នៅក្នុងប្រទេសជាង២០ដែរ!

ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំចិន ឆ្នាំថ្មី២០២៥ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះនឹងនាំមកជូនលោកអ្នកនូវបទពិសោធន៍បែបកម្សាន្តដ៏សម្បូរបែបថែមទៀតផង!

មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នៅកម្ពុជាជាលើកដំបូងនេះដែរ នឹងធ្វើឲ្យលោកអ្នកអាចទទួលបាននូវបទពិសោធន៍នៃការធ្វើផ្លិតជ្រលក់ពណ៌ដែលជាវប្បធម៌អរូបីរបស់ចិនបានផងដែរ! នៅក្នុងព្រឹត្តិការណ៍នេះយើងខ្ញុំនឹងធ្វើឱ្យអ្នកទាំងអស់គ្នាទទួលបាននូវបទពិសោធន៍ធ្វើផ្លិតជ្រលក់ពណ៌ដ៏ស្រស់ស្អាត និងឆើតឆាយដោយឥតគិតថ្លៃ។

សកម្មភាពកូរផ្លិតក្នុងទឹកមិនត្រឹមតែជាការលាបថ្នាំពណ៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាភាពទាក់ទាញមួយបែបប្រៀបដូចជាការតែងកំណាព្យនិងសិល្បៈនៃប្រទេសចិនផងដែរ។ អ្នកអាចនាំក្មេងៗមកជាមួយដើម្បីបង្កើតស្នាដៃសិល្បៈបុរាណដោយដៃតែមួយគត់របស់កូនលោកអ្នកផ្ទាល់បាន។

ជាការពិតណាស់ អ្នកក៏អាចទទួលយកនូវបទពិសោធន៍នៃការស្លៀកសំលៀកបំពាក់ក្នុងរាជវង្សហាននិងថតរូបទុកជាអនុស្សាវរីយ៍បានផងដែរ! ក្នុងនោះមានដូចជាឈុតហ្វីអ៊ី, ឈុតរាជវង្សថាង, ឈុតអាពាហ៍ពិពាហ៍បុរសនិងស្ត្រីក្នុងរាជវង្សសុង, សំពត់ក្នុងរាជវង្សមីង, សំពត់ឈីរ៉ូក្នុងរាជវង្សថាង, ឈុតបែបទេពអប្សរក្នុងរាជវង្សជីន, ឈុតសិស្សប្រពៃណីចិនបុរាណ, ឈុតព្រះនាងនិងរាជបុត្រជាដើម...... ឈុតប្រពៃណីដែលមានលក្ខណៈប្លែកៗ កំពុងរង់ចាំលោកអ្នកមកសាកល្ងនិងថតរូបយ៉ាងរីករាយបំផុត។

 សំលៀកបំពាក់រាជវង្សហានមានដាក់តាំងនៅទីនេះសម្រាប់មនុស្សធំនិងកុមារតូចៗ លោកអ្នកអាចមកជាមួយនឹងគ្រួសារ និងជួបជុំគ្នាជាលក្ខណៈគ្រួសារក្នុងឈុតប្រពៃណីចិននេះ និងអាចរីករាយជាមួយគ្នាក្នុងឱកាសបុណ្យចូលឆ្នាំចិននៅក្នុងប្រទេសកម្ពុជាយើង។

លើសពីនេះយើងខ្ញុំក៏បានរៀបចំជូននូវសេវាជាងផាត់មុខនិងអ្នកថតរូបជំនាញដែលអាចជួយផាត់មុខនិងថតរូបទុកជូនលោកអ្នកបានយ៉ាងស្អាតដែរ! ដោយលោកអ្នកគ្រាន់តែរង់ចាំផ្ដោតលើតែសម្រស់របស់លោកអ្នកជាការស្រេចបានហើយ អ្វីៗដែលនៅសេចសល់ទុកឲ្យពួកយើងបំពេញជូនលោកអ្នក។ បន្ថែមពីលើនេះលោកអ្នកក៏អាចផុសរូបថតនៃកម្មវិធីនោះ ដែលមានចំនួនអ្នកចូលចិត្ត(Like) បានច្រើនយ៉ាងងាយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ! សូមស្វាគមន៍លោកអ្នកមកចូលរួមក្នុងព្រឹត្តិការណ៍នេះ និងសូមឱ្យសំណើចរបស់គ្រួសារលោកអ្នកក្លាយទៅជាចំណែកដំបូងនៃការចងចាំក្នុងថ្ងៃឆ្នាំថ្មីរបស់លោកអ្នកថែមទៀតផង។ ដើមឆ្នាំ២០២៥ ជាឆ្នាំថ្មីនិងជាបរិយាកាសថ្មី! ព្រឹត្តិការណ៍នេះក៏បានរៀបចំជញ្ជាំងផ្ញើសារជូនពរមកជាមួយដែរ ដើម្បីឲ្យលោកអ្នកអាចសរសេរពាក្យជូនពរក្នុងចិត្តនិងពាក្យបន់ផ្សងសម្រាប់បំណងប្រាថ្នាក្នុងឆ្នាំថ្មីជាដើម។ល។ យើងខ្ញុំសង្ឃឹមថាក្នុងឆ្នាំថ្មីនេះអ្វីៗនឹងល្អប្រសើរជាងមុន។

លើសពីនេះ ក៏មានល្បែងកម្សាន្តសម្រាប់ឆ្នាំថ្មីផងដែរ ដូចជាការបោះកង និងគប់បាល់ជាដើម (គម្រោងជាក់លាក់សូមផ្ទៀងផ្ទាត់នៅនឹងកន្លែងផ្ទាល់~) កំពុងរង់ចាំលោកអ្នកមកកំសាន្ត! តោះមកទទួលយកកាដូដ៏ប្រណិតបែបចិននិងមកលេងអោយអស់ដៃទាំងអស់គ្នា!

ពេលលេងហត់ហើយ លោកអ្នកក៏អាចទស្សនាការសម្តែងដ៏អស្ចារ្យនៃបេតិកភណ្ឌវប្បធម៌អរូបីនិងជំនាញប្រពៃណីរបស់ចិន! ហើយក៏មានបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិខ្មែរយើងដែរ! អមដោយសំឡេងគងនិងស្គរដ៏រីករាយ ដែលធ្វើឲ្យអ្នករីករាយក្នុងបរិយាកាសឆ្នាំថ្មីយ៉ាងរស់រវើក!

ការសម្តែងរបាំនាគ

 ព្រួសភ្លើង

 សិល្បៈប្តូរមុខ

 ពិណបុរាណ

 កំសៀវមាត់វែង

 ការសម្តែងរបស់ស្តេចស្វា

 ម៉ុងសាយ

 ការសម្តែងក្បាច់ដាវនិងកាំបិត

អ្នកជំនាញប្រពៃណីចិនដ៏អស្ចារ្យនឹងត្រូវចូលមកសម្តែងម្តងមួយៗ ទោះបីជាពួកគេនៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែបងប្អូនក៏អាចទស្សនាការសម្តែងបែបប្រពៃណីមកពីទូទាំងប្រទេសចិនដែរ និងចូលរួមកម្មវិធីពោរពេញទៅដោយបរិយាកាសបែបចូលឆ្នាំ "ឆ្នាំថ្មី ឆ្នាំម្សាញ់"បានផងដែរ! មិនទាន់ចប់ទេ! ពិធីបុណ្យដ៏រីករាយបែបនេះ! ! ម៉េចនឹងមិនអាចមានអាហារ និងចាប់រង្វាន់បានទៅ?

ការសរសេរអក្សរផ្ចង់ចិន កម្រងសំណួរ ការបើកប្រអប់សម្ងាត់... នៅទីនេះមានសុទ្ធសកម្មភាពភ្ញាក់ផ្អើលជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់។

 ប្រសិនបើជាលោកអ្នកស្គាល់មិត្តភ័ក្ដិនៅស្រុកខ្មែរទៀតនោះនឹងរឹតតែអស្ចារ្យ។ កម្រងសំណួរក្នុងព្រឹត្តិការណ៍នេះ គឺជាការសាកល្បងចំណេះដឹងវប្បធម៌ទូទៅរបស់ប្រទេសចិននិងប្រទេសកម្ពុជា ហើយប្រសិនបើលោកអ្នកមានមិត្តភ័ក្កិជាជនជាតិខ្មែរវិញ ហើយហេតុអ្វីបានជាអ្នកមិននាំពួកគេមក? "គឹមកយក" កាដូទាំងអស់នេះទៅផ្ទះវិញណា! វាពិតជាសប្បាយខ្លាំងណាស់។ 

(អូ! លួចប្រាប់មួយចុះ) នៅថ្ងៃនៃព្រឹត្តិការណ៍នោះដែរ សមាគមវប្បធម៌អន្តរជាតិចិន ឬ (China international Culture Association) បានផ្តល់សិទ្ធិឲ្យទស្សនាវដ្តីទេសចរណ៍របស់ក្រុមហ៊ុន China Tourism Group Investment and Asset Management បង្កើតតុក្កតា "ពស់នាំសំណាង" តំណាងឆ្នាំម្សាញ់ មានកំណត់ថែមទៀតផង។

នេះជាស្នាដៃថ្មីមួយទៀត ដែលរចនាឡើងដោយ Central Academy of Fine Arts បន្ទាប់ពី"ទន្សាយនាំសំណាង" និង "នាគនាំសំណាង" បានទាក់ទាញអ្នកគាំទ្ររាប់មិនអស់នៅជាង១៤០ប្រទេសនិងតំបន់ជុំវិញពិភពលោករួចមកហើយដែរ!

ការរចនានៃ "ពស់នាំសំណាង" ដ៏គួរឱ្យស្រលាញ់នេះត្រូវបានបំផុសគំនិតដោយ "ពីពស់មានកន្ទុយលីងជឺ" ដែលមានន័យថា សំណាងល្អ អាយុយឺនយូរ និងការការពារសុខភាពលោកអ្នកបាន។ រូបរាងពស់គួបផ្សំជាមួយផ្សិតលីងជឺ បន្ថែមដោយការរចនាពីរាជវង្សថាង ធ្វើឲ្យផ្កាមូតាន ផ្លែទទឹម និងផ្កាឈូកហាក់ដូចជាកំពុងតែរេរាំយ៉ាងល្វត់ល្វន់នៅក្នុងរូបរចនានេះដែរ វាបានបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំនិងរស់រវើកនៃសោភ័ណភាពបែបបូព៌ា! (ដោយរង្វាន់ធំសម្រាប់ហ្គេមខ្នាតតូចជាច្រើនលើកនេះគឺជាតុក្កតាពស់នេះហើយ~)

អាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើង ដូច្នេះព្រឹត្តិការណ៍នេះមិនត្រឹមតែជាព្រឹត្តិការណ៍ចែករំលែកវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាពិធីជប់លៀងដើម្បីបំពេញតាមចិត្តលោកអ្នក ដែលចូលចិត្តហូបថែមទៀតផង។

មានតូបអាហារឆ្ងាញ់ៗជាង៦០តូប និងតូបលក់ទំនិញឆ្នាំថ្មីដែលត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់នឹងមានដាក់តាំងបង្ហាញជូនលោកអ្នក ប្រកបដោយភាពរីករាយជាមួយអាហារឆ្ងាញ់ៗ និងទំនិញបែបឆ្នាំថ្មីជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់លោកអ្នកបាន។

 

ព្រឹត្តិការណ៍នេះស្ថិតនៅទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall)! ឆ្នាំថ្មីកាន់តែខិតជិតចូលមកដល់ ហាងលក់អាហារ និងសំលៀកបំពាក់ល្បីៗជាច្រើននៅក្នុងផ្សារទំនើបសុទ្ធតែបានបញ្ចុះតម្លៃពិសេសនិងមានប្រូម៉ូសិនច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីភ្លក់រសជាតិអាហារឆ្ងាញ់ៗហើយ លោកអ្នកក៏អាចដើរទិញទំនិញ ទិញសម្លៀកបំពាក់ឆ្នាំថ្មីនៅក្នុងទីតាំងតែមួយបានដែលមានទាំងអាហារផងនិងល្បែងកំសាន្តផង ដូច្នេះតើលោកអ្នកនៅរង់ចាំអីទៀត? កុំភ្លេចមកណា

មួយវិញទៀត! នៅមានតួអង្គអាថ៌កំបាំងមកដល់ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីនេះទៀតហ្ន័រ!..ដូច្នេះចាំអុតមើល៍ទាំងអស់គ្នា! ចុងក្រោយជារឿងសំខាន់ដែលយើងខ្ញុំចង់ជម្រាបជូនលោកពាក្៣ម៉ាត់៣ដងនោះថា៖ ការចូលរួមក្នុងព្រឹត្តិការណ៍នេះដោយឥតគិតថ្លៃ! ឥតគិតថ្លៃ! ឥតគិតថ្លៃ! ប្រញាប់ណាត់ជាមួយដៃគូរលោកអ្នកមក!

ប្រសិនបើលោកអ្នកមានបំណងចង់ឧបត្ថម្ភក្នុងកម្មវិធីដ៏អស្ចារ្យ

បច្ចុប្បន្ននេះយើងខ្ញុំកំពុងស្វែងរកដៃគូរសហការនិងអ្នកឧបត្ថម្ភក្នុងព្រឹត្តិការណ៍ចូលឆ្នាំថ្មីនេះដែលវាគឺជាឱកាសដ៏ល្អសម្រាប់ម៉ាកយីហោ សាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនការផ្សព្វផ្សាយកាន់តែទូលំទូលាយជាងមុនជាមួយនឹងកម្មវិធីដ៏រីកយើងខ្ញុំបាន។ លោកអ្នកអាចអញ្ជើញមកប្រឹក្សា សហការ និងគាំទ្រព្រឹត្តិការណ៍ "រីករាយបុណ្យចូលឆ្នាំចិន"នេះបានតាមរយៈព័ត៌មានលម្អិតខាងក្រោមនេះ៖ 

 ពេលវេលាព្រឹត្តិការណ៍៖

ថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករាឆ្នាំ២០២៥

៩:០០ ព្រឹក - ១៧:០០ ល្ងាច

អាសយដ្ឋានៈ

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

(អាចចូលផែនទីក្នុងGoogleស្វែងរកទីតាំង)

លេខទូរស័ព្ទទំនាក់ទំនង: 010 688 511

 Telegram

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស