TNAOT News

· ម្សិលមិញ

អ្នកនាំពាក្យនៃក្រសួងសាធារណការ បញ្ជាក់ពីករណីគ្រោះថ្នាក់រវាងរថភ្លើងនិងរថយន្តក្រុងនៅខេត្តពោធិ៍សាត់ ជាហេតុការណ៍ចាស់

#សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

3339

កាលពីយប់ថ្ងៃទី២២ រហូតដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មហាជននិយមលេងបណ្តាញទំនាក់ទំនងសង្គមកំពុងផ្ទុះការចែករំលែក និងផ្សព្វផ្សាយបន្តគ្នា អំពីករណីគ្រោះថ្នាក់ចរាចររណ៍រវាងរថភ្លើងជាមួយនឹងរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ 

បើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹងជញ្ចូន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នេះ គឺជាការផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភពច្បាស់លាស់ពីបណ្តាញព័ត៌មានក្នុងស្រុក និងក្រុម MMO ដែលនេះជាហេតុការណ៍ចាស់ កើតឡើងតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មកម្ល៉េះ ហើយវាក៏បានធ្វើឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ 

ជាមួយគ្នានេះ ឯកឧត្តម ផន រឹម ក៏បានអំពាវនាវយ៉ាងទទូចឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្តទៀត ដែលអាចនឹងនាំទៅដល់ការភាន់ច្រឡំ ដែលជាកំហុសអលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម និងវិជ្ជាជីវៈផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស