TNAOT News

· 12-23

អស្ចារ្យណាស់! កម្ពុជាអាចដណ្ដើមបានមេដាយ ៣០គ្រឿងពីការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅឥណ្ឌូណេស៊ី

#ឯកឧត្តម អ៊ូ រតនា# #ឥណ្ឌូណេស៊ី# #TNAOT SPORT# #កីឡា# #កីឡាវ៉ូវីណាម# #កីឡាជាតិ#

3224

ក្រុមកីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជាបានបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការប្រកួតជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលអាចដណ្ដើមបានមេដាយសរុបចំនួន ៣០គ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១៥ប្រទេសដែលបានចូលរួមប្រកួត។ 

បើតាមការបញ្ជាក់ពីឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា សមិទ្ធផលដែលក្រុមកីឡាករវ៉ូវីណាមដណ្តើមបាននាំមកជូនជាតិមាតុភូមិ រួមមានមេដាយមាស ៧, មេដាយប្រាក់ ១៧ និងមេដាយសំរឹទ្ធ ៦ សរុបចំនួន ៣០គ្រឿង ដែលនាំឲ្យក្រុមកីឡាវ៉ូវីណាមកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ បន្ទាប់ពីវៀតណាម ជាប់លេខ១ និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី ជាប់លេខ២។ 


គួររម្លឹកជូនដែរថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២៤នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ នៅកោះបាលី ចាប់ពីថ្ងៃទី១៧-២២ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យនេះ ក្រុមប្រតិភូកីឡាវ៉ូវីណាមកម្ពុជា នឹងធ្វើដំណើរមកមាតុភូមិវិញ នៅថ្ងៃទី២៣ ខែធ្នូនេះ ដោយនឹងមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំសហព័ន្ធជាច្រើនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស