TNAOT News
· 12-22
កិច្ចពិភាក្សាជំរុញលំហូរភ្ញៀវទេចររវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងតំណាងក្រុមហ៊ុនCTG
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
3841
ថ្នាក់ដឹកនាំកម្ពុជា ចិន ពិភាក្សាផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្តសំរាប់ពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។ នេះបើតាមអត្ថន័យនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG)។
តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា កិច្ចសហប្រតិបត្តិការទេសចរណ៏ថ្មីៗ និងសំខាន់ៗ ត្រូវបានឯកភាពផ្តួចផ្តើមរួមមានការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ការរៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៏រួមគ្នារវាងក្រសួងទេសចរណ៏និងក្រុមហ៊ុន ការជំរុញនិងផ្សព្វផ្សាយផលិតផលខ្មែរនៅផ្សារ China Duty Free Shop។ល។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ត្រូវបានស្គាល់ថាជា China Travel Services (Holdings) Hong Kong Limited បង្កើតឡើងតាំងពីឆ្នាំ១៩២៣ មកម្ល៉េះដែលមានអាយុ១០១ឆ្នាំ មកទល់សព្វថ្ងៃនេះ គឺជាសហគ្រាសរដ្ឋរបស់ចិនដែលគ្រប់គ្រង និងចាត់ចែងផ្ទាល់ដោយគណៈកម្មការមជ្ឈឹមបក្ស មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុងដោយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុន CTG មានបុគ្គលិកជាង ៤៣,០០០នាក់ ទ្រព្យសម្បត្តិសរុបលើសពីប្រហែល 200 ពាន់លាន RMB និងមានបុត្រសម្ព័ន្ធរហូតដល់ជាង ៦០០ក្រុមហ៊ុន ដែលអាចបម្រើភ្ញៀវទេសចរជាង ៨០ លាននាក់ក្នុងមួយឆ្នាំផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia
បុណ្យ Firecracker Dragon Festival celebrated in Binyang County, China's Guangxi
វេទិកាប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតរបស់ប្រទេសចិនឆ្នាំ ២០២៤ បានបកស្រាយពី "វប្បធម៌ថ្មី" របស់ប្រទេសចិនដែលកំពុងពេញនិយមនៅបរទេស
រដ្ឋមន្ត្រីការបរទេសចិន៖ សហរដ្ឋអាមេរិក មានការយល់ឃើញខុសចំពោះប្រទេសចិន
យោបល់ទាំងអស់ (0)