TNAOT News

· 12-21

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤

#ខេត្តកំពង់ចាម# #ម៉ាឡេស៊ី# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ#

4193

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ខេត្តកំពង់ចាមជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ 

ខេត្តកំពង់ចាមជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤។ 

២. រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញកំណាត់ផ្លូវសម្រាប់រៀបចំការដង្ហែក្បួនថ្មើរជើងក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» 

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង។ ដោយឡែកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង០០នាទី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំការដង្ហែក្បួនថ្មើរជើងសាកល្បង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ «សាទរកម្ពុជា» ដំណើរការទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។  

៣. ប្រទេសកម្ពុជា និងប្រទេសជិតខាងកំពុងតែប្រឈមនឹងហានិភ័យផ្ទុះរាលដាលជំងឺកញ្ជ្រឹលឡើងវិញ 

របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកញ្ជឹ្រលនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រោលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។  

៤. អស្ចារ្យមែន! ជំរំទោចថ្ពាល់លឿង ចាហ៊ូ បានឈ្នះពានរង្វាន់និរន្តរភាពដ៏ល្បីល្បាញរបស់មូលនិធិ EXO Foundation 

ជំរំទោចថ្ពាល់លឿង ចាហ៊ូ បានឈ្នះពានរង្វាន់និរន្តរភាពដ៏ល្បីល្បាញរបស់មូលនិធិ EXO Foundation នៅក្នុងប្រភេទ “Planet – Non-profit/Social Enterprise”។ ដែលពានរង្វាន់មួយនេះ ត្រូវបានទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ចាហ៊ូ ក្នុងការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងអភិរក្សដើម្បីការពារសត្វទោចថ្ពាល់លឿងដ៏កម្រនិងសត្វព្រៃដទៃទៀត រួមជាមួយនិងទីជម្រករបស់ពួកវា។ នេះបើតាមការឲ្យដឹងពីមន្រ្តីជំនាញនៃ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ 

៥. បុរសអារ៉ាប៊ីសាអូឌីតត្រូវចាប់ខ្លួនក្រោយវាយប្រហារដោយរថយន្តយ៉ាងសាហាវនៅផ្សារអាឡឺម៉ង់

ប៉ូលីសអាល្លឺម៉ង់បានចាប់ខ្លួនបុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ បន្ទាប់ពីការវាយប្រហារដោយបើករថយន្តបុកមនុស្សនៅក្នុងផ្សារដែលមានរៀបចំបុណ្យណូអែលកាលពីថ្ងៃសុក្រ។ រថយន្ត SUV មួយគ្រឿងបានបើកសំដៅចូលទៅហ្វូងមនុស្សក្នុងល្បឿនលឿន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ។

៦. រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនតម្រូវឲ្យបង់ប្រាក់ឲ្យក្រុមហ៊ុន Ocean Infinity ទេ លុះត្រាតែរកឃើញបំណែកយន្តហោះ 

រដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមជាគោលការណ៍ក្នុងការទទួលយកសំណើ «រកមិនឃើញ គ្មានថ្លៃសេវា« ទីពីរពីក្រុមហ៊ុនអាមេរិកដើម្បីបន្តការស្វែងរកជើងហោះហើរ MH370 ដែលត្រូវបានគេជឿថាបានធ្លាក់នៅមហាសមុទ្រឥណ្ឌាភាគខាងត្បូងកាលពីជាង ១០ឆ្នាំមុន។ 

៧. រដ្ឋាភិបាលឡាវត្រៀមវិធានការថ្មីដើម្បីប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆ្នាំ ២០២៥ 

ករណីឆ្លងមេរោគអេដស៍ថ្មីសរុបចំនួន ១,៨៩៦ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសឡាវ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ២២,៥៨៤ ករណីចាប់តាំងពីឆ្នាំ ១៩៩០។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រសួងសុខាភិបាល។ 

៨. កម្ពុជា-ជប៉ុន នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងឱកាសនៃជំនួបនារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម AKIBA Takeo បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ 

៩. រថយន្តក្រុង និងរថយន្តតូចប្រឡះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកទេសចរ ២នាក់បានស្លាប់ និងរបួសជាច្រើននាក់នៅប្រទេសហ្វាំងឡង់ 

ប៉ូលីសបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅពេលដែលរថយន្តក្រុង និងរថយន្តតូចមួយគ្រឿងដឹកអ្នកទេសចរភាគច្រើនមកពីប្រទេសចិន និងសិង្ហបុរីបានបុកគ្នានៅទីក្រុង Lapland ប្រទេសហ្វាំងឡង់។

១០. ចាប់ពីថ្ងៃសៅរ៍នេះ តំបន់មួយចំនួនរបស់កូរ៉េខាងត្បូងនឹងចុះត្រជាក់ ជាមួយនឹងព្រិលធ្លាក់ខ្លាំង 

រលកត្រជាក់ និងព្រិលធ្លាក់ខ្លាំងនឹងបោកបក់មកលើប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ ដោយមានការព្យាករណ៍ថានឹងមានព្រិលធ្លាក់ដល់ទៅ ១០ សង់ទីម៉ែត្រសម្រាប់តំបន់មួយចំនួននៅតំបន់កណ្តាល។ រដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា ព្រិលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្លាក់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៅថ្ងៃសុក្រ ហើយអាចរីករាលដាលដល់ផ្នែកភាគច្រើននៃប្រទេសនៅថ្ងៃសៅរ៍។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស