TNAOT News

· 12-16

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤

#Norovirus# #សេដ្ឋកិច្ចក្រៅប្រព័ន្ធ# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម# #មន្ទីរពេទ្យព្រះកេតុមាលា#

4505

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ពលរដ្ឋចុះឈ្មោះចូលក្នុងប្រព័ន្ធរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយមានចំណូលក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនតម្រូវឲ្យបង់ពន្ធជូនរដ្ឋឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។

២. នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុសពីមេរោគ Norovirus

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានពន្យល់ និងណែនាំពីការយល់ដឹង នៃជំងឺបង្កឡើងដោយមេរោគ Norovirus ដើម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស។

៣. នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មួយគ្រឿង USS SAVANNAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS SAVANNAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈនេះជាការចូលចត លើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។

៤. រដ្ឋបាលខេត្តកែប ច្រានចោលនូវព័ត៌មានដែលបានបង្ហោះផ្សាយអំពីការបាក់អគារ ៧ជាន់នៅក្នុងខេត្តកែប

រដ្ឋបាលខេត្តកែបចេញសេចក្តីបំភ្លឺព័ត៌មាន បន្ទាប់ពីមានជនខិលខូចចែករំលែកបន្តឡើងវិញនូវព័ត៌មានចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប កាលពីឆ្នាំ២០២០ ក្នុងចេតនាទុច្ចរិត បំពុលសង្គម បង្កការភ័ន្តច្រឡំ។

៥. ទឹកជំនន់នៅក្នុងខេត្តចំនួន ៤ ភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់សេវារថយន្តក្រុង និងរថភ្លើង

ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអាទិត្យ ដោយបានរារាំងសេវាកម្មរថយន្តក្រុង និងរថភ្លើង។

៦. អ្នកជំនាញផ្នែកសុខភាពនៅចិនស្នើឲ្យប្រជាជនផ្តោតទៅលើអនាម័យខ្លាំង ដើម្បីទប់ទល់នឹងមេរោគឆ្លងប្រភេទថ្មី 

ករណីផ្ទុះឡើងនៃមេរោគ Norovirus បានធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើននៅក្នុងប្រទេសចិន ដោយសារតែវាបានឆ្លងរីករាលដាលចាប់តាំងពីខែតុលាមក និង សកម្មភាពខ្លាំងក្នុងខែធ្នូនេះ។

៧. ពិធីបុណ្យសមុទ្រនៅខេត្តកំពតបានបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំនាពេលបន្តបន្ទាប់ទៀត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ហួត ហាក់ បានបញ្ជាក់ថា ពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលដំណើរការអស់រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំនាពេលបន្តបន្ទាប់ទៀត។

៨. មន្ទីរពេទ្យព្រះកេតុមាលា ជូនដំណឹងស្តីពីការទទួលពិនិត្យ វះកាត់ ព្យាបាលជំងឺភ្នែក ដោយមិនបង់ប្រាក់ ក្រោមមូលនិធិសប្បុរសធម៌ប្រជាជនចិន

មន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ជូនដំណឹងស្តីពីការទទួលពិនិត្យវះកាត់ ព្យាបាលជំងឺភ្នែក មិនបង់ប្រាក់នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤។

៩. ភ្ញៀវទេសចរ ៧នាក់ មានអាការៈចង្អោរ ក្អួត សង្ស័យពុលស្រាក្រឡុកនៅបារផ្កាយប្រាំ ក្នុងប្រទេស Fiji

រដ្ឋាភិបាលកោះប៉ាស៊ីហ្វិកបាននិយាយនៅថ្ងៃចន្ទនេះ ថា ភ្ញៀវចំនួន ៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាក្រឡុកនៅក្នុងសណ្ឋាគារប្រណិត Fiji ដែលរួមមានជនជាតិអូស្ត្រាលី ៤នាក់ និងជនជាតិអាមេរិកម្នាក់ ឥឡូវនេះស្ថិតក្នុងស្ថានភាពប្រក្រតី មិនមានប៉ះពាល់ដល់អាយុជីវិតឡើយ។

១០. ទឹកជំនន់នៅក្នុងខេត្តចំនួន ៤ ភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់សេវារថយន្តក្រុង និងរថភ្លើង

ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្ត Chumphon, Nakhon Si Thammarat, Ranong និង Surat Thani ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអាទិត្យ ដោយបានរារាំងសេវាកម្មរថយន្តក្រុង និងរថភ្លើង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស