TNAOT News

· 12-09

ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិន

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

4747

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំនិងអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មានធ្វើទស្សនកិច្ចនៅស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខណ្ឌដែលឯកឧត្តមនិងគណៈប្រតិភូត្រៀមចូលរួម«វេទិកាលើកទី៣ ស្តីពីការផ្សព្វផ្សាយអន្តរជាតិ»នៅខេត្តយូណានពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាតាមរយៈការផលិតនិងផ្សព្វផ្សាយព័ត៌មាន និងឯកសារផ្សេងៗដើម្បីបង្កើនការ យល់ដឹង និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងទេសចរណ៍»។

គួរបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និង ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិនផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស