TNAOT News

· 11-29

ទំនប់ស្ទឹងបង្ហៀរទឹកស្ទឹងគ្រញូង នៅមិនឆ្ងាយទេពីក្រុងបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរ

#ទំនប់ស្ទឹងបង្ហៀរទឹកស្ទឹងគ្រញូង# #NEW NEWS# #ក្រុងបាត់ដំបង# #សង្គម# #ព័ត៌មានសង្គម#

4010

ទំនប់បង្ហៀរទឹកស្ទឹងគ្រញូង ជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាត អមជាមួយរុក្ខជាតិខៀវស្រងាត់មួយកន្លែងក្នុងទឹកដីខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។ 

តំបន់រមណីយដ្ឋានទំនប់បង្ហៀរទឹកស្ទឹងគ្រញូង មានទីតាំងស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបច្ចុប្បន្ននៅទីនោះព្រះសង្ឃដែលគង់នៅវត្តស្ទឹងក្រញូង បានកសាងនូវទំនប់បង្ហៀរនេះឡើង និងបានក្លាយទៅជារមណីយដ្ឋានដ៏ស្រស់ត្រកាល និងជាពិសេសគឺចាប់ពីដើមរដូវវស្សារហូតដល់រដូវរំហើយព្រោះមានទឹកហូរកាត់ឥតឈប់។

នៅក្បែរព្រៃភ្នំនោះ អ្នកភូមិបានបង្កើតជាខ្ចុះ និងអាហារដ្ឋានប្រកបរបរលក់ចំណីអាហារភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការរបស់ភ្ញៀវទេសចរដែលទៅកម្សាន្ត។ គួរជម្រាបជូនថា ដើម្បីទៅកាន់ទីនោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅទិសខាងលិច ហើយបត់ឆ្វេងត្រង់រង្វង់មូលភ្ជាវ ឆ្ពោះទៅទឹកដីស្រុកសំឡូត ហើយបត់ចូលតាមច្រកវត្តស្វាយ។ បើគិតជាចម្ងាយផ្លូវមានប្រវែងប្រមាណ៨០គីឡូម៉ែត្រ ពីក្រុងបាត់ដំបងនោះយើងនឹងទៅដល់តំបន់រមណីយដ្ឋានទំនប់បង្ហៀរទឹកស្ទឹងគ្រញូង ដែលជាទឹកស្ទឹងដែលហូរកាត់ព្រៃព្រឹក្សា និងជ្រលងថ្មដា បង្កើតបានជាទេសភាពធម្មជាតិយ៉ាងល្អប្រណិតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)