TNAOT News

· 11-29

ផ្លូវរ៉ាម៉ា២ នៅប្រទេសថៃ បាក់ធ្នឹមស៊ីម៉ង់ត៍បណ្តាលអោយមានអ្នកស្លាប់ បាត់ខ្លួន និងរបួសជាច្រើននាក់

#BREAKING NEWS# #ខេត្ត សាមុតសាខន# #សាកសពបុរសថៃម្នាក់# #ប្រទេសថៃ# #ព័ត៌មាន# #បាក់ធ្នឹមស៊ីម៉ង់ត៍# #ព័ត៍មានអន្តរជាតិ#

4705

អ្នកយកព័ត៌មានបានរាយការណ៍ថា នៅព្រឹកថ្ងៃ ២៩ វិច្ឆិកា ២០២៤នេះ វេលាម៉ោង ៤ និង ០៧នាទីព្រឹក ស្នងការដ្ឋាននគរបាលខេត្ត សាមុតសាខន បានឲ្យដឹងថា មានករណីបាក់ធ្នឹមបេតុង និងរថយន្តស្ទូចដែលជាគ្រឿងបន្លាស់ និងឧបករណ៍ប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវ។ គម្រោងសាងសង់ផ្លូវ លើកកម្ពស់ផ្លូវជាតិលេខ ៨២ គឺកំណាត់ផ្លូវ Bang Khun Thian និង Ban Phaeo។ កំណាត់ផ្លូវទី១ បានបាក់រលំ ខណៈដែលធ្នឹមស៊ីម៉ង់ត៍កំពុងត្រូវបានផ្សារភ្ជាប់ ដែលបានបណ្តាលឲ្យកម្មករស្លាប់ និងរបួស។ ក្រុមអ្នកជួយសង្គ្រោះបាននាំអ្នករបួសទាំងនោះទៅកាន់មន្ទីរពេទ្យ។


គេបានរកឃើញសាកសពបុរសថៃម្នាក់ បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់នៅកន្លែងកើតហេតុ និង អ្នកបាត់ខ្លួន២នាក់ ដែលគេជឿថាបានស្លាប់។ ក្នុងនោះក៏មានមនុស្សជាប់គាំងក្នុងកន្លែងកើតហេតុដែលក្រុមជួយសង្រ្គោះកំពុងរុករកផងដែរ។ ការសន្និដ្ឋានជាបឋម គិតត្រឹមថ្ងៃសុក្រនេះ សរុបមនុស្ស៥ នាក់បានស្លាប់និង១០នាក់រងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។


ជាមួយគ្នានេះ នៅវេលាម៉ោង ៦៖០០នាទីព្រឹក លោក ណារីស ណារ៉ាម៉ៃវង្ស អភិបាលខេត្តសាមុតសាខុន បានចុះទៅពិនិត្យកន្លែងកើតហេតុ និងបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការកែតម្រូវ ដោយត្រូវគិតគូរជាចម្បងលើសុវត្ថិភាពរបស់កម្មករ។ បច្ចុប្បន្ន មន្ត្រីជំនាញបានបិទកន្លែងកើតហេតុ ដើម្បីតាមដានបន្តដោយសារតែរថយន្តស្ទូចដែលនៅសេសសល់ស្ថិតក្នុងស្ថានភាពមិនមានសុវត្ថិភាព និងទើបរកឃើញថា ក្រុមហ៊ុន Udomsak Chiang Mai Company Limited ជាអ្នកម៉ៅការ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស