TNAOT News
· 2024-11-19
ភ្ញាក់ផ្អើលខ្លាំង! ND នៃស្ថាប័ន Miss Grand India ប្រកាសបញ្ចប់កិច្ចសហការជាមួយ MGI ហើយ
#Miss Grand International# #Miss Grand ប្រចាំប្រទេសឥណ្ឌា# #NEW NEWS# #កម្សាន្ត# #តារាអន្តរជាតិ#
4028
មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យបវកញ្ញា ហាក់ស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញអ្នកគ្រប់គ្រងស្ថាប័ន Miss Grand ប្រចាំប្រទេសឥណ្ឌា ចេញលិខិតប្រកាសជាផ្លូវការបញ្ចប់ការរួមសហការគ្នាជាមួយនឹង Miss Grand International (MGI) បន្តទៀត។ 
តាមរយៈគណនីបណ្តាញសង្គម Instagram របស់ស្ថាប័ន Miss Grand India បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា «ក្រោយពិចារណាយ៉ាងយកចិត្តទុកដាក់ ពួកយើងបានសម្រេចចែកផ្លូវលែងសហការជាមួយស្ថាប័ន Miss Grand International (MGI)បន្ត ទៀតហើយ។ ការសម្រេចចិត្តបែបនេះកើតចេញដោយការទទួលស្គាល់ថា ចក្ខុវិស័យ និងគោលដៅរបស់យើងគឺមានភាពខុសគ្នាដោយមិនឈរនៅលើមាគ៌ាតែមួយ។ ជំហានមួយនេះបានអនុញ្ញាតឱ្យយើងផ្ដោតលើការវិនិយោគ និងគម្រោងដ៏រីករាយមួយដែលកំពុងតែដំណើរការ ដោយយើងនឹងទម្លាយប្រាប់ឲ្យគ្រប់គ្នាបានដឹងក្នុងពេលឆាប់ៗនេះ។ ភាពស្មោះត្រង់នៅតែជាមូលដ្ឋានគ្រឹះនៃគុណតម្លៃរបស់យើង ហើយវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើការសម្រេចចិត្តមួយនេះផងដែរ។ 

នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា៖ ពួកយើងមានមោទកភាពយ៉ាងខ្លាំង និងបានអបអរសាទរទៅកាន់បវកញ្ញា Rachel Gupta ដែលបាននាំមកុដមាសមកកាន់ប្រទេសឥណ្ឌាក្រោយឈ្នះការប្រកួត Miss Grand International 2024 នៅប្រទេសថៃ។ Rachel នៅតែជា queen របស់យើងជារៀងរហូត ហើយភាពជោគជ័យរបស់នាង បានចារទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសយើងរួចមកហើយ។ ហើយយើងប្តេជ្ញាថានឹងឈរក្បែរនាង និងនៅតែបន្តគាំទ្រនាងអំឡុងពេលកាន់តំណែងនេះ។ ជាចុងបញ្ចប់ អ្នកគ្រប់គ្រងស្ថាប័ន Miss Grand ប្រចាំប្រទេសឥណ្ឌា ក៏បានបញ្ជាក់ជូនថា យើងនឹង ចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ អរគុណចំពោះការយោគយល់និងគាំទ្រ»៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
A Dialogue between Nature and Art: Shell Carving
មហាព្រឹត្តិការណ៍ល្បុក្កតោខ្មែរ និងក្បាច់គុនសៅលីញចិន ត្រៀមសម្តែងរួមគ្នានៅលើទឹកដីអង្គរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ
គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រដ៏ខ្លាំងក្លាមួយបានវាយប្រហារឆ្នេរសមុទ្រ Sanriku ភាគឦសាននៃប្រទេសជប៉ុន

យោបល់ទាំងអស់ (0)