TNAOT News

· ម្សិលមិញ

ក្រសួងទេសចរណ៍ សហការជាមួយ Influencerល្បីៗ ជម្រុញវិស័យទេសចរណ៍របស់កម្ពុជា

#ប្រទេសកម្ពុជា# #NEW NEWS# #Influencer# #សង្គម# #វិស័យទេសចរណ៍# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍#

2168

វេទិកាមហាគ្រួសារទេសចរណ៍ បានបើកគេហទំព័រថ្មីរវាងក្រសួងទេសចរណ៍ជាមួយ ក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ប្រមាណ ១០០នាក់ ក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដមន្ត្រីក្រសួងទេសចរណ៍។ កិច្ចពិភាក្សាក្នុងវេទិកាមហាគ្រួសារទេសចរណ៍ បានផ្តោតលើចំណុចសំខាន់ៗចំនួន២ គឺ សំណេះសំណាលជាមួយអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ស្តាប់ពីគំនិតថ្មីៗ, បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងផ្សព្វផ្សាយយុទ្ធនាការ “ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”, “ទាំងអស់គ្នា ដើម្បីទេសចរណ៍, ទេសចរណ៍ ដើម្បីទេសចរណ៍”។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជានាពេលកន្លងមក និងស្នើឱ្យបន្តយ៉ាងផុលផុសចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំង ចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍, ម្ហូបអាហារ, ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ, បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស