TNAOT News
· 11-03
តារាចម្រៀងជើងចាស់ មូន ម៉ារ៉ា ត្រូវបានមហាជនលើកសរសើរថាជាស្វាមីល្អចេះដឹងទុក្ខធុរៈភរិយា
#មូន ម៉ារ៉ា# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#
2973
លោក មូន ម៉ារ៉ា តារាចម្រៀងជើងចាស់សម្លេងស្រទន់ ម្ចាស់បទ កាដូគ្មានន័យ តែងតែបង្ហាញភាពផ្អែមល្ហែមជារឿយៗក្នុងបណ្ដាញសង្គម ដោយលោកចូលចិត្តលើកសរសើរពីភរិយារបស់ខ្លួនថាទាំងស្អាតឆ្លាតពូកែ ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត ដែលចំនុចនេះហើយបានចងចិត្តលោកឲ្យក្ដីស្រលាញ់កាន់កើនឡើងដកចិត្តមិនបានពីមួយថ្ងៃទៅមួយថ្ងៃ។
តែអ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងស៊ែរចែករំលែកនោះ គឺតារាចម្រៀងជើងចាស់រូបនេះ បានបង្ហោះនូវវិដេអូពីកាមេរ៉ាសុវត្ថិភាពពីសកម្មភាពប្រចាំថ្ងៃរបស់ភរិយា សាកសមជាស្រ្តីមេផ្ទះដ៏ល្អអមជាមួយសំណេរយ៉ាងផ្អែមល្ហែមថា ៖ «ថ្ងៃនេះបេីកកាមេរ៉ាផ្ទះមេីលច្រេីនជាងរាល់ដង មេីលឃេីញតែសកម្មភាពប្រពន្ធបងធ្វេីការផ្ទះរហូត អាណិតណាស់ ប្រពន្ធសម្លាញ់បង បងដឹងអូនហត់ រាល់ថ្ងៃត្រូវភ្ញាក់ពីព្រលឹមធ្វេីអាហារឲ្យកូននិងប្តី រួចនៅបន្តធ្វេីការងារផ្ទះទៀត អូនជាម្តាយល្អប្រពន្ធល្អសម្រាប់បងនិងកូន បងចង់នៅក្បែរអូនរាល់ថ្ងៃ និងថេីបអូនរាល់ព្រឹកមុនបងចេញទៅធ្វេីការ»។
ក្រោយពីបានឃើញបែបនេះហើយមានបណ្ដាមិត្តនារីៗជាច្រើនបានចូលទៅស៊ែរចែករំលែក និងលើកសរសើរថាមនុស្សប្រុសបើដឹងពីទុកធុរៈភរិយាធបែបហ្នឹងគឺល្អបំផុតពិតជាស្វាមីល្អ ដែលគ្រប់គ្នាប្រាថ្នាចង់បានគ្រួសារមានសុភមង្គលចេះយល់ពីគ្នាបែបនេះផងដែរ៕
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច
មនុស្សស្រី ៤ ប្រភេទនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសហ៊ានក្បត់ប្រពន្ធ ឬសង្សារ ដើម្បីពួកនាង
ដូចជីកបានកំណប់ធំ! ប្រុសៗដែលរៀបការបានប្រពន្ធមានឧត្តមសម្បត្តិទាំង ៥ ចំណុចនេះ
តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង
យោបល់ទាំងអស់ (0)