TNAOT News

· 11​ម៉ោង​មុន

ការប្រកួតកីឡាចំបាប់កីឡាជាតិ២០២៤ បញ្ចប់ដោយជោគជ័យ ខណៈក្រសួងមហាផ្ទៃឈរលេខ១

#កីឡាចំបាប់# #NEW NEWS# #អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា# #សង្គម# #កីឡាជាតិ# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម#

2400

ការប្រកួតកីឡាចំបាប់នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤បានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៦ក្រសួង-រាជធានីខេត្ត ក្រោមអធិបតីពីលោកព្រឹទ្ធចារ្យ ហុក ឈាងគីម អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោកព្រឹទ្ធាចារ្យ ស៊ុម ទូច។ យោងតាមមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាចំបាប់កម្ពុជាបានឱ្យដឹងថា ក្រសួងមហាផ្ទៃ ដណ្តើមបានដំណាត់ថ្នាក់លេខ១ មេដាយមាស ៩ ប្រាក់ ៣ និងសំរឹទ្ធ១ សរុប ១៣គ្រឿង, លេខ២ ខេត្តកំពង់ឆ្នាំង មេដាយមាស ២ ប្រាក់៣ និងសំរឹទ្ធ២ សរុប៩គ្រឿង, លេខ៣ ខេត្តកណ្តាល មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១០ សរុប ១៣គ្រឿង, លេខ៤ ខេត្តព្រៃវែង មេដាយមាស ២ ប្រាក់១ និងសំរឹទ្ធ ៩ សរុប៩គ្រឿង, លេខ៥ ខេត្តមណ្ឌលគិរី មេដាយមាស ១ ប្រាក់៥ និងសំរឹទ្ធ៧ សរុប ១៣គ្រឿង ខណៈខេត្តពោធិ៍សាត់ ឈរនៅលេខរៀងទី៦ មេដាយប្រាក់១ និងសំរឹទ្ធ៦គ្រឿង សរុប៧គ្រឿង។

ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡារិនីចូលរួមសរុបចំនួន ១៣០នាក់ ក្នុងនោះ កីឡាករ ៥២នាក់ និងកីឡាការិនី ២២នាក់ គ្រូបង្វឹក ១៦នាក់ និងមន្ត្រីបច្ចេកទេសមានចំនួន ៣០នាក់ ដោយដាក់វិញ្ញាសាឱ្យប្រកួតចំនួន ១៦វិញ្ញាសាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស