TNAOT News

· 10-30

សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកទឹកចិត្តបេក្ខជនដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #ប្រឡងមធ្យមសិក្សាទុតិយភូមិ# #សង្គម# #ព័ត៌មានសង្គម#

6300

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយបេក្ខជនទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤ នេះ។ ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តបេក្ខជនដែលទទួលបានលទ្ធផលមិនគាប់ប្រសើរផងដែរ។ ដោយសម្តេចលើកឡើងថា៖«ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ»។ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានណែនាំបន្ថែមថា បេក្ខជនដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ ក៏អាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់​ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។ យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា បេក្ខជនប្រឡងជាប់សរុបក្នុងការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤​ មានចំនួន ១០៦ ៣៥១នាក់ ត្រូវជា ៧៩%​។ លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស