TNAOT News

· 10-30

អ្នកគាំទ្រជាច្រើននាក់ចូលទស្សនាការប្រកួតក្នុងក្របខ័ណ្ឌ Premier League នៅអ៊ុយក្រែនដោយគ្មានខ្លាចរអាឡើយ...

#អ៊ុយក្រែង# #កីឡា# #ក្របខ័ណ្ឌ Premier League# #បាល់ទាត់អន្តរជាតិ#

2412

ក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែនបានរៀបចំការប្រកួតពេញមួយរដូវកាលរបស់ខ្លួន ព្រមទាំងមានការចូលរួមពីអ្នកគាំទ្រជាច្រើននាក់ និងមានអ្នកខ្លះទៀតគឺជាអ្នកគាំទ្រតាំងពីប្រទេសអ៊ុយក្រែងចាប់ផ្តើមមានសង្គ្រាមអំឡុងឆ្នាំ ២០២២មកម្ល៉េះ។ 

ថ្វីបើជម្លោះ និងហានិភ័យនៃការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្តកើតមាន ប៉ុន្តែអ្នកគាំទ្រក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែននៅតែចង់ចូលរួមទស្សនាដោយពុំមានការខ្លាចរអាចំពោះសង្គ្រាម និងអំឡុងពេលច្បាប់ហាមឃាត់ទៅលើការជួបជុំជាសាធារណៈត្រូវបានបន្ធូរបន្ថយហើយក៏ដោយ។

បើតាមការឲ្យដឹងពីអ្នកនាំពាក្យនៃក្លឹប Dynamo លោក Andrii Shakhov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា «រដូវកាលនេះយើងមិនមានសំឡេងរោទិ៍ប្រកាសអាសន្ននៅក្នុងទីក្រុង Kyiv ដែលរំខានដល់ការប្រកួតក្របខ័ណ្ឌ Premier League ដែលអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះរៀបចំនៅកីឡដ្ឋាន Valeriy Lobanovskyi នោះឡើយ។ ប៉ុន្តែក្រុមកីឡាករបាល់ទាត់ដែលចូលរួមប្រកួតមាន១៦ ក្រុមបានតស៊ូឆ្លងកាត់ការលំបាកយ៉ាងច្រើនអំឡុងពេលប្រទេសកំពុងមានសង្គ្រាមរុំារ៉ៃមួយនេះ។ មិនតែប៉ុណ្ណោះការប្រកួតត្រូវបានផ្លាស់ប្តូរពេលវេលាដោយត្រូវប្រកួតនៅពេលថ្ងៃផង និងពេលរសៀលផងដោយសារការដាច់ចរន្តអគ្គិសនីក្នុងប្រទេសជាញឹកញាប់។ ចំណែកឯក្រុមកីឡាករមកពីប្រទេសធំៗនៅអឺរ៉ុប និងរុស្ស៊ី មិនទាន់បានបញ្ចូនកីឡាករមកចូលប្រកួតនោះទេដោយសារតែការបិទជើងហោះហើរពាណិជ្ជកម្មផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស