TNAOT News

· 10-22

កម្ពុជាយកឈ្នះម៉ាកាវ ១-០ នៃវគ្គជម្រុះពាន AFC U17 Asian Cup ឆ្នាំ២០២៥

#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ក្រុម U17 កម្ពុជា# #AFC U17 Asian Cup#

4638

ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមយុវជន U17 ម៉ាកាវក្នុងលទ្ធផល ១-០ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី (AFC U17 Asian Cup) ឆ្នាំ២០២៥ ពូលB នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

គួរឲ្យដឹងផងដែរ ក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខក្រុម U17 ម៉ាកាវ ១-០ នៅវគ្គទី១ ដែលស៊ុតបាល់បញ្ជូលទីដោយកីឡាករ ពៅ ពីមករា នៅនាទីទី១៦។ ចូលវគ្គទី២ ម្ចាស់ផ្ទះកម្ពុជានៅតែព្យាយាមប្រកួតយ៉ាងស្វិតស្វាញ តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ។

ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិ U17 កម្ពុជា ឈរនៅកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា នាំមុខក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន ដែលទើបយកឈ្នះក្រុម U17 ហ្វីលីពីន ៨-០ ក្នុងការប្រកួតដំបូងរបស់ខ្លួនកាលពីល្ងាចមិញ ដែលនាំឲ្យក្រុមទាំងពីរមាន៣ពិន្ទុស្មើគ្នា។ 

ទោះបីម្ចាស់ផ្ទះកម្ពុជា ឡើងឈរកំពូលតារាង តែឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ នៅមិនទាន់អាចសន្មត់បានឡើយ ដ្បិតនៅសល់ ២ប្រកួតទៀតគឺត្រូវជួបក្រុម U17 អាហ្វហ្គានីស្ថាន នាថ្ងៃទី២៥ ខែតុលា និងត្រូវជួបក្រុម U17 ហ្វីលីពីន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គបន្ដ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស