TNAOT News

· 09-30

ខេមបូឌានព្រីមៀរលីគ ចេញសេចក្តីថ្លែងការណ៍ក្រោយមានរឿងចម្រូងចម្រាសពីអាជ្ញាកណ្ដាល និងគ្រូជំនួយក្នុងប្រកួតពានរង្វាន់លីគកំពូលកម្ពុជា

#អាជ្ញាកណ្ដាល# #Cambodian Premier League# #បាល់ទាត់កម្ពុជា# #NEW NEWS# #កីឡា# #ខេមបូឌានព្រីមៀរលីគ#

4028

នាពេលថ្មីៗនេះក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានរឿងចម្រូងចម្រាសនៃការការកាត់សេចក្តីរបស់អាជ្ញាកណ្ដាល និងមានគ្រូជំនួយម្នាក់បានប្រើពាក្យសម្តីមិនសមរម្យ នៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២៤/២៥ សប្ភាហ៍ទី៧ រវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ជាមួយក្លិបបាល់ទាត់វិសាខា នៅកីឡដ្ឋានTiffy Army Staduim កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានលើកឡើងឲ្យដឹងថា «បន្ទាប់ពីមានរឿងចម្រូងចម្រាសបែបនេះក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានប្រជុំផ្ទៃក្នុងអំពីករណីនេះយ៉ាងម៉ត់ចត់ ហើយនឹងមានការជួបប្រជុំពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួមមាន នាយកដ្ឋានអាជ្ញាកណ្ដាល និងគណៈកម្មការវិន័យ និងសីលធម៍ផងដែរ។ ក្រុមការងារនឹងត្រួតពិនិត្យផ្ទៃក្នុងទាំងស្រុង ហើយប្ដេជ្ញាដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សបំផុត»។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានសន្យា និងប្តេជ្ញាថា «សម្រាប់ដំណើរការ ឆ្ពោះទៅមុខនឹងមានផែនការបន្ថែមដើម្បីបង្កើនការបណ្ដុះបណ្តាលអាជ្ញាកណ្ដាល និងប្រព័ន្ធនៃការគាំទ្រ ដើម្បីធានាបាននូវការសម្រេចចិត្តដែលត្រឹមត្រូវ និងយុត្តិធម៍នាពេលអនាគត»។ យ៉ាងណាមិញក្រុមហ៊ុនមួយនេះក៏បាន សង្ឃឹមថានឹងលុបបំបាត់អាកប្បកិរិយា និងស្ថានភាពដែលមិនអាចទទួលយកបាន ដើម្បីផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់អ្នករាល់គ្នា។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស