Lookingtoday

· 09-13

ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម

#ជម្ងឺទឹកនោមផ្អែម# #សុខភាព# #ជំងឺ# #ដំណេក#

382

អាមេរិក ៖ អ្នកស្រាវជ្រាវ បាននិយាយថា អ្នកដែលដេកតិចជាង៦ ម៉ោងនៅពេលយប់ ប្រឈមមុខខ្ពស់ នឹងការកើនឡើង ជាតិស្ករ ក្នុងឈាមដែលជាមូលហេតុ នាំឲ្យកើតរោគទឹកនោមផ្អែម។

ពួកគេក៏បានរកឃើញដែលថា អ្នកដែលមិន បានដេកគ្រប់គ្រាន់ នៅក្នុងអំឡុងពេលធ្វើការ មានអត្រាខ្ពស់ ជាងអ្នកធម្មតារហូតដល់៥ដង ក្នុងការកើតមានភាពមិនប្រក្រតី ដែលនាំឲ្យកើតជម្ងឺទឹកនោម ផ្អែមប្រភេទពីរបាន។

ប្រមាណមួយភាគបី នៃមនុស្សពេញវ័យនៅក្នុង ចក្រភពអង់គ្លេស តែងតែដេកពេលយប់បាន ត្រឹម ៥ម៉ោង ឬតិចជាងនេះ ហើយជាមធ្យមគឺ ៧ម៉ោង ដែលអ្នកស្រាវជ្រាវ បានផ្តល់ជាយោបល់ថាជាចំនួនម៉ោង ដេកល្អបំផុតចំពោះសុខភាព។

អ្នកស្រាវជ្រាវយល់ថា ការផ្លាស់ប្តូរអរម៉ូនដោយសារ ការដេកតិចពេក ឬច្រើនពេក ទំនងជា មានឥទ្ធិពលមេតាប៉ូលីហ្សឹម និងគ្រប់គ្រងការឃ្លាន ។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលដេកតិចជាង ៦ម៉ោងក្នុងមួយយប់ៗ ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃព្រហស្បហ៍ក្នុង រយៈពេល៦ឆ្នាំ មានអត្រាខ្ពស់ជាងរហូតដល់ ៤,៥៦ដង បើប្រៀបធៀប ជាមួយអ្នកដែលដេកបានពី ៦ ទៅ ៨ ម៉ោង ក្នុងការកើតមានភាពមិនប្រក្រតី ដែលនាំឲ្យកើត មានជម្ងឺទឹកនោមផ្អែមប្រភេទពីរ។

ភាពមិនប្រក្រតីនេះជាធម្មតាត្រូវ គេបានគេហៅថា រោគសញ្ញាមុនកើតទឹកនោមផ្អែម ហើយវាកើតឡើងដោយសារ រាងកាយមិនអាចបង្កើតជាតិអ៊ីសូលីនឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យកម្រិតជាតិស្ករនៅក្នុង ឈាមមានការកើនឡើង ខ្ពស់ខុសប្រក្រតីនៅពេលព្រឹក ។

ការរកឃើញនៃការសិក្សានេះមិនអាច ពន្យល់ពីការកើតឡើងនេះជាមួយហ្សែនទេ ប៉ុន្តែវាមានការពាក់ព័ន្ធសំខាន់បំផុត ជាមួយនឹងការដេកមិនគ្រប់គ្រាន់។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ លីហ្សា រ៉ាហ្វាលសុន នៃសាកលវិទ្យាល័យបាហ្វហ្វាឡូ ក្នុងទីក្រុងញ៉ូយ៉ក ដែលជាអ្នកដឹកនាំ ការសិក្សានេះ បាននិយាយថា បើទោះជាការសិក្សាមុនៗ អះអាងថា ប្រហែលជា មានហ្សែនខ្លះ មានឥទ្ធិផលតិចតួច ធ្វើឲ្យកើនគ្រោះថ្នាក់ នៃការកើតរោគទឹកនោមផ្អែមក៏ដោយ ក៏នៅក្នុងការសិក្សារបស់យើងនេះ មិនបានរកឃើញថា មានពាក់ព័ន្ធនឹងហ្សែនឡើយ តែវាមានទំនាក់ទំនងសំខាន់ ជាមួយនឹងការដេកមិនគ្រប់គ្រាន់។

ទោះបីដូច្នេះក្តី លោកវេជ្ជបណ្ឌិត ឡេន ហ្វ្រេម ធ្វើការនៅអង្គការទឹកនោមផ្អែម ចក្រភពអង់គ្លេសបាននិយាយ នៅពេលគេពិភាក្សាអំពីកត្តាចម្បងៗ ដែលនាំ ឲ្យកើតរោគទឹកនោមផ្អែមប្រភេទពីរ នោះបញ្ហាជាមួយនឹង រយៈពេលដេកមិនទាន់ សំខាន់ជាងកត្តាគ្រោះថ្នាក់ដទៃ ទៀតដូចជា ធាត់លើសទំងន់ ក្នុងពេលមានអាយុលើសពី ៤០ឆ្នាំ និងប្រវត្តិគ្រួសារ ដែលមានអ្នកដែលកើត រោគទឹកនោមផ្អែមនោះទេ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)