Lookingtoday
· 09-10
ហេតុអ្វីបានជាអ្នកស្ងាប?
#ស្ងាប# #គន្លឹះថែទាំសុខភាព# #សុខភាព#
323
មនុស្សយើងម្នាក់ៗ ចេះស្ងាប តាំងពីមិនទាន់កើតចេញពីផ្ទៃម្តាយ រហូតទៅដល់វ័យជីដូនជីតាទួតគេ ។ មិនតែប៉ុណ្ណោះ សត្វក៏ចេះស្ងាបដែរ។ ក៏ប៉ុន្តែ ហេតុអ្វីបានជាអ្នកទាំងអស់ នោះចាប់បាច់ស្ងាប? គ្មានអ្នកណាដឹងច្បាស់ អំពីមួលហេតុរបស់វាឡើយ ។ ទោះជាយ៉ាងណាក្តីក៏នៅមានទ្រឹស្តី ជាច្រើនដែលនិយាយអំពីមូលហេតុ បានជាមនុស្សត្រូវស្ងាប ។
មូលហេតុទីមួយនោះគឺ នៅពេលដែលយើងមានភាពនឿយហត់ និង មានអារម្មណ៏ធុញថប់ ពីព្រោះនៅពេលដែលយើង មានអារម្មណ៏បែបនេះ យើងមិនអាច ដកដង្ហើមបានវែង ដូចជាពេលធម្មតានោះទេ ។ យោងទៅ តាមទ្រឹស្តីមួយនេះបានឲ្យដឹងថា ខ្លួនប្រាណរបស់យើង ស្រូបយក អុកស៊ីសែនបានតិច ពីព្រោះការដកដង្ហើម របស់យើងមានការថយចុះ ។ ដូច្នេះ ការស្ងាបអាចជួយឲ្យយើង ស្រូបយកអុកស៊ីសែន ចូលទៅក្នុងឈាម និង បញ្ជូនឧស្ម័នការបូនិចចេញពីក្នុងឈាម ។ មួយវិញទៀត ការស្ងាបអាចជួយឲ្យ យើងគ្រប់គ្រងកំរិតអុកស៊ីសែន និង ឧស្ម័នការបូនិច នៅក្នុងសារពាង្គកាយ របស់យើង ។ ការអះអាងមួយនេះស្តាប់ទៅពិតជាល្អខ្លាំងណាស់ ដោយឡែក ការសិក្សាដទៃទៀត បានបង្ហាញថា ការស្រូបយកឧស្ម័នអុកស៊ីសែនច្រើន មិនអាចកាត់បន្ថយការស្ងាបបាននោះទេ ។ ដូចគ្នានេះដែរ ការទទួលយកនូវឧស្ម័នកាបូនិច ច្រើនក៏មិនមែនធ្វើឲ្យយើងស្ងាបច្រើនដែរ ។ អ្នកផ្សេងទៀតជឿជាក់ថា ការស្ងាបអាចជួយឲ្យសួតរបស់យើងមានដំនើរការបានល្អ ព្រមទំាងមានសុខភាពល្អ ។
ទោះជាយ៉ាងណាក្តីក៏នៅមានទ្រឺស្តីមួយទៀត ដែលនិយាយអំពីរឿងនេះ ដោយពូកគេបានលើកឡើងថា ស្ងាបគឺហាក់បីដូចជាជំងឺឆ្លងមួយប្រភេទដែរ ។ប្រសិនបើអ្នកស្ងាបនៅក្នុងថ្នាក់ អ្នកដទៃ ដែលនៅក្នុងថ្នាក់នោះក៏ចាប់ផ្តើមស្ងាបតាមអ្នកដែរ ។ ជាពិសេសទៀតនោះ សូម្បីតែអ្នកគិតអំពីរឿងស្ងាប ក៏អាចធ្វើឲ្យអ្នកស្ងាបបានដែរ ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
របបអាហារ ដែលមានប្រយោជន៏ ជំនួយឈាម ក្នុងសរាពាង្គកាយមនុស្ស
អាហារ៣ប្រភេទដែលកាត់បន្ថយសម្ពាធឈាម ការពារការហូរឈាមក្នុងខួរក្បាល
សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត
មនុស្សដែលមានគុណសម្បត្តិទាំង ៣ នេះ ថ្ងៃមុខជីវិតប្រាកដជាជោគជ័យមានបាន មិនបាច់ភ័យខ្លាចក្រនោះឡើយ
យោបល់ទាំងអស់ (0)