Harbor Property
· 09-02
បើមានផ្ទះជួល តើតម្រូវឲ្យបង់អាករស្នាក់នៅឬទេ?
#Harbor Property# #ផ្ទះជួល# #សង្គម# #អចលនទ្រព្យ#
1785
អាករស្នាក់ នៅជាប្រភេទការបង់អាករមួយ ដែលតម្រូវឲ្យអ្នកមានអាជីវកម្មពាក់ព័ន្ធបំពេញកាតព្វកិច្ច តាមសណ្ឋាន និងទំហំនៃអាជីវកម្មរបស់ពួកគេ។ អាការស្នាក់នៅត្រូវបានកំណត់តាមអត្រា២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ក្នុងប្រទេសកម្ពុជា ។ អ្នកជាប់ពន្ធដែលធ្វើការផ្តល់សេវាកម្មស្នាក់នៅត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
អាការលើការស្នាក់នៅ មានវិសាលភាពអនុវត្តចំពោះការផ្តល់សេវាស្នាក់នៅក្នុងសណ្ឋាគារដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទានិងសេវាផ្សេងៗទៀតទៅតាមប្រភេទនិងទីកន្លែងផ្តល់សេវាស្នាក់នៅនីមួយៗ មានដូចជា សណ្ឋាគារ សណ្ឋាគារអាផាតមិន សណ្ឋគារស្វីត សណ្ឋាគាររីសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ឬផ្ទះភ្ញៀវ កន្លែងបោះជំរំទេសចរណ៍ ឬទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀតដែលមានលក្ខណៈប្រហាក់ប្រហែល ទោះបីជាដាក់ឈ្មោះអ្វីក៏ដោយ។
ដើម្បីឲ្យកាន់តែច្បាស់ សម្បទានិងសេវាផ្សេងៗត្រង់ចំណុចនេះសំដៅដល់សេវាដូចជា អាហារ បោសសម្អាត ផ្លាត់ប្តូរសម្ភារប្រើប្រាស់ សាវាទឹកភ្លើង បកគក់ កន្លែងហាត់ប្រាណ ហែលទឹក ម៉ាស្សា ស្ទីម និងសូណាជាដើម។
អាករលើការស្នាក់នៅមិនអនុវត្តទេ ចំពោះបន្ទប់ជួល ផ្ទះឬផ្ទះល្វែងជួល តាមរយៈកិច្ចសន្យាជួលរយៈពេលខ្លី ឬរយៈពេលវែង។
មូលដា្ឋនគិតអាករ អត្រាអាករ និងការគណនាអាករ
សម្រាប់មូលដ្ឋានគិតជាអាករ គឺជាថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ ដោយរួមបញ្ចូលទាំងពន្ធ-អាករ និងបន្ទុកសេវាផ្សេងៗប៉ុន្តែត្រូវលើកលែងអាករលើតម្លៃបន្ថែម និងអាគារស្នាក់នៅខ្លួនឯង ។
• អាត្រាអាករលើការស្នាក់នៅ គឺ ២%
• មូលដ្ឋានគិតអាករ = ថ្លៃបន្ទប់ + + ពន្ធអាករ + បន្ទុកផ្សេងៗ (services charge) ឬ
• មូលដ្ឋានគិតអាករ = ថ្លៃផ្គត់ផ្គត់កត់ត្រាលើវិក្កយបត្រឱ្យអតិថិជន - VAT -
អាករលើការស្នាក់នៅខ្លួនឯង
• អាករស្នាក់នៅ = មូលដ្ឋានគិតអាករ x ២%
• កាលបរិច្ឆេទបង់អាករ យឺតបំផុតថ្ងៃទី ២០ នៃខែបន្ទាប់៕
លោកអ្នកអាចស្វែងរកផ្ទះលក់ ឬជួល តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline/(Telegram): +855 16 252288
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទិញផ្ទះបង់រំលស់តើម្ចាស់បុរី ឬអ្នកទិញជាអ្នកបង់ពន្ធ?
កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ
មនុស្សស្រីរៀបការអាយុតិច ព្រោះរំពឹងប្ដីចិញ្ចឹម និងទ្រព្យឪពុកម្ដាយ តែមនុស្សស្រីអាយុច្រើនហើយ នៅមិនទាន់រៀបការ មានន័យថា នាងពឹងខ្លួនឯងច្រើនជាង
អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ
យោបល់ទាំងអស់ (0)