Harbor Property

· 08-28

តើម្ចាស់គម្រោងខុនដូ ឬបុរីមានសិទ្ធិរឹបអូសយកផ្ទះអតិថិជនមកវិញបានឬទេ ដោយយោងតាមកិច្ចសន្យា?

#ខុនដូ# #បុរី# #សង្គម# #អចលនទ្រព្យ#

2094

ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះទីផ្សារអចលនទ្រព្យហាក់បីដូចជាមានភាពស្រពិចស្រពិល តួយ៉ាងតាមរយៈការបង់ប្រាក់រំលស់ទិញផ្ទះជាមួយគម្រោងលំនៅដ្ឋាន បុរី ឬខុនដូ។ ដោយស្ថានភាពម្ចាស់ផ្ទះ ដោយធ្វើការបង់រំលស់មួយចំនួនបានជួបវិបត្តសេដ្ឋកិច្ច ហើយពុំមានលទ្ធភាពធ្វើការទូទាត់បង់ប្រាក់តាមកិច្ចសន្យា ហើយម្ចាស់គម្រោងបានធ្វើការរឹបអូសផ្ទះត្រលប់មកវិញ។ 

សំនួរសួរថាតើម្ចាស់គម្រោងបុរី ឬខុនដូទាំងនោះអាចរឹបអូសផ្ទះអតិថិជនតាមរយៈកិច្ចសន្យារបស់ខ្លួន បានដោយស្របច្បាប់ឬយ៉ាងណា?

ជាគោលការណ៍ទោះស្ថិតនៅក្នុងលក្ខខណ្ឌណាក៏ដោយ ការរឹបអូសយកផ្ទះពីអតិថិជនវិញពីម្ចាស់គម្រោងអភិវឌ្ឍន៍អាចធ្វើទៅបានដរាបណាភាគីអ្នកទិញបានយល់ស្រប។ ហើយបើភាគីអ្នកទិញ មិនយល់ស្រប ឬនៅមានបញ្ហាដោះស្រាយជម្លោះ ក្នុងករណីនេះបានន័យថាទាល់តែមានការប្តឹងទៅតុលាការដើម្បីសុំសេចក្តីសម្រេចពីតុលាការ។ ដោយស្ថិតនៅក្នុងលក្ខខណ្ឌណាមួយដែលត្រូវអនុវត្ត ទើបអាចមានវិធានការរឹបអូសយកផ្ទះមកវិញ ឬយ៉ាងណាអាស្រ័យទៅលើសាលក្រមរបស់តុលាការ៕

ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288, +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

អត្ថបទដើម


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)