TNAOT News

· 08-28

ក្រុមជម្រើសជាតិកម្ពុជាបានហ្វឹកហាត់ដើម្បីត្រៀមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ AFC Asian Cup Saudi Arabia 2027

#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #AFC Asian Cup Saudi Arabia 2027# #ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា#

3914

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋាន ដើម្បីត្រៀមប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិ ស្រីលង្កា នាដើមខែកញ្ញា ឆ្នាំ២០២៤​​ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027។

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិស្រីលង្កា ចំនួន២លើក ដោយលើកទី១ ប្រកួតនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Racecourse International Stadium ប្រទេសស្រីលង្កា ខណៈលើកទី២ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមស្រីលង្កា វិញម្តងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៧យប់។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករចំនួន២៤នាក់ មកពីក្លឹបបាល់ទាត់ចំនួន៦ ក្រោមការដឹកនាំពីគ្រូបង្គោលកម្ពុជា ដែលជាជនជាតិអាហ្សង់ទីន គឺលោក Felix Dalmas រួមមានវិសាខា ៧នាក់, ព្រះខ័នរាជស្វាយរៀង ៩នាក់, ភ្នំពេញក្រោន ៤នាក់, បឹងកេត ២នាក់, ISI ដង្កោសែនជ័យ ម្នាក់ និងក្លឹប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លីគកំពូលនូវែលសេឡង់ ដែលមានកីឡាករកូនខ្មែរ-ណូវែលសេឡង់ ម្នាក់ គឺកីឡាករ លីម លោកាថុង។ កីឡាករ លីម លោកាថុង ដែលមកចូលរួមជួយឈុតធំក្រុមជម្រើសជាតិកម្ពុជា នាពេលនេះ គឺជាការបង្ហាញខ្លួនលើកទី២ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិ U19 ប្រកួតក្នុងពានអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្រ្តា គ្រូបង្គោលU19។

គួរបញ្ជាក់ថា នៅក្នុងសមាសភាព ២៤នាក់នេះ គឺមានកីឡាករចូលសញ្ជាតិខ្មែរមួយចំនួនដែរ ដូចជាកីឡាករសញ្ជាតិដើមជប៉ុន២នាក់ គឺកីឡាករ Yudai Ogawa និងកីឡាករ Hikaru Mizuno និងកីឡាករ Mohammed Faeez សញ្ជាតិដើមអាហ្រ្វិកខាងត្បូងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស