Knongsrok

· 08-22

៣យ៉ាងហាមជួយ និង ៣យ៉ាងហាមគិត ដើម្បីទទួលបានសេចក្តីសុខផ្លូវចិត្ត និងជីវិតសន្តិភាព

#សេចក្តីសុខផ្លូវចិត្ត# #ចំណេះដឹង# #អប់រំ និងការងារ#

456

អតីតកាលមិនអាចត្រលប់មកវិញបានទេ បើយើងនៅតែវង្វេងក្នុងភាពងងឹតនៃអតីតកាល យើងនឹងបាត់បង់ឱកាសស្វែងរកផ្លូវឆ្ពោះទៅមុខ។ ហេតុនេះមានរឿងខ្លះដែលអ្នកគួរដោះលែងឈប់គិតពីវា និងរឿងខ្លះទៀតដែលអ្នកមិនត្រូវជួយឡើយព្រោះវាមិនសក្តិសមអោយអ្នគជួយឡើយ ម្យ៉ាងវាអាចនឹងធ្វើអោយអ្នកខាតបង់ប្រយោជន៍អត់អំពើ៖

#៣យ៉ាងដែលអ្នកមិនចាំបាច់គិត

១.កុំគិតថាមិនអាចធ្វើបាន៖ កុំគិតអំពីអ្វីដែលអ្នកមិនអាចធ្វើបាន ឬមិនអាចសម្រេចបាន។ កុំរឹងរូសចំពោះអ្វីដែលហួសពីសមត្ថភាព។ នៅលើលោកនេះ មានរឿងជាច្រើនដែលហួសពីការគ្រប់គ្រងរបស់យើង។ ដូច្នេះសូមទទួលយកអ្វីគ្រប់យ៉ាងដែលកើតឡើង ប្រសិនបើអ្នកអាចដោះស្រាយបាន ក៏ដោះស្រាយវាទៅ ប្រសិនបើអ្នកមិនអាចដោះស្រាយវាបាន អ្នកគួរតែទទួលយកវា។ គ្មាននរណាម្នាក់អាចទស្សន៍ទាយជោគវាសនារបស់អ្នកបានទេ ធ្វើអ្វីដែលអ្នកគិតថាអ្នកគួរធ្វើ ជឿថាកាន់តែព្យាយាម សំណាងរបស់អ្នកនឹងបង្ហាញខ្លួនឯងកាន់តែច្រើន កុំបារម្ភអំពីវាពេក។

២.កុំគិតពីអតីតយូរមកហើយ៖ អតីតកាលមិនអាចត្រលប់មកវិញបានទេ បើយើងនៅតែវង្វេងក្នុងភាពងងឹតនៃអតីតកាល យើងនឹងបាត់បង់ឱកាសស្វែងរកផ្លូវឆ្ពោះទៅមុខ។ អតីតកាលគឺជាកន្លែងដ៏ល្អសម្រាប់ទស្សនា ប៉ុន្តែមិនមែនជាកន្លែងដ៏ល្អសម្រាប់ស្នាក់នៅនោះទេ។ សូមរំសាយភាពអាប់អួរ ភាពងងឹតដែលបន្តកើតមានពីអតីតកាល ដើរទៅខាងក្រៅបន្ថែមទៀត ដើម្បីមានអារម្មណ៍ល្អនៅជុំវិញអ្នក។

៣.កុំគិតទៅឆ្ងាយពេក៖ ធ្វើជាមនុស្សកុំគិតច្រើនពេកអំពីអនាគតដ៏ឆ្ងាយ។ ថ្ងៃខាងមុខនៅតែមិនដឹងថាទៅជាយ៉ាងណា អញ្ចឹងបើគិតច្រើននឹងធ្វើឱ្យអ្នកកាន់តែបាក់ទឹកចិត្ត។ បច្ចុប្បន្នគឺជាវត្ថុតែមួយគត់ដែលអ្នកត្រូវខ្វល់ខ្វាយ។

#៣យ៉ាងដែលអ្នកមិនគួរជួយ

១.លើសពីសមត្ថភាព៖ ប្រសិនបើអ្នកមានកម្លាំងខ្សោយ ចូរកុំផ្តល់ដំបូន្មានដល់នរណាម្នាក់ ប្រសិនបើពាក្យរបស់អ្នកមិនមានទម្ងន់។ ជួយមនុស្សត្រូវគិតគូរពីសមត្ថភាព មិនមែនសន្យាតាមអំពើចិត្តទេ។ ប្រសិនបើអ្នកជួយដោយសាទរ ប៉ុន្តែធ្វើឱ្យស្ថានការណ៍បរាជ័យ ឬ បណ្តាលឱ្យខូចខាត អ្នកនឹងត្រូវគេស្តីបន្ទោស ដូចពាក្យគេថាជួយហើយខុសទៀត។

២.ជ្រៀតជ្រែកក្នុងកិច្ចការស្នេហា៖ ការជ្រៀតជ្រែកក្នុងកិច្ចការស្នេហា គឺចូលជ្រៀតជ្រែកក្នុងអារម្មណ៍អ្នកដទៃ និងអាពាហ៍ពិពាហ៍។ ជោគវាសនាត្រូវបានកំណត់ដោយស្ថានសួគ៌ ហេតុនេះមនុស្សមិនគួរជ្រៀតជ្រែក ជាពិសេសជាមួយនឹងការផ្គូផ្គងស្នេហារបស់អ្នកដទៃ។

៣.ការងារមិនបន្ទាន់៖ ពេលមនុស្សជាទីស្រឡាញ់មានបញ្ហា វាជារឿងធម្មតាក្នុងការជួយតាមសមត្ថភាពរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរជោគវាសនារបស់មនុស្សបានទេ ពួកគេអាចជួយបានតែពេលមានគ្រោះថ្នាក់ប៉ុណ្ណោះ កុំចេះតែមានបញ្ហាអ្វីចូលជួយដោយមិនមើលមុខក្រោយ នោះនឹងធ្វើអោយមនុស្សទាំងនោះមានទម្លាប់ពឹងផ្អែកលើអ្នក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស