Knongsrok

· 03-18

ចំណាំទុកទៅ! មនុស្សទាំង ៣ ប្រភេទនេះ កុំហៅឱ្យមកលេងផ្ទះឱ្យសោះ បើអាចកាត់ផ្ដាច់ទំនាក់ទំនងតែម្ដងរឹតតែល្អ

#មនុស្សលោភលន់# #ចំណេះដឹង# #ចំណេះដឹងទូទៅ#

1521

ការសេពគប់មិត្តគឺពិតជាសំខាន់ខ្លាំងណាស់ មនុស្សខ្លះសេពគប់ទៅក៏នាំយើងទៅផ្លូវល្អ មានតែរឿងល្អៗ តែមនុស្សខ្លះទៀត ចោលម្សៀតណាស់ នាំតែទុក្ខសាងបញ្ហាមកឱ្យយើងតែប៉ុណ្ណោះ ម្ល៉ោះហើយ សេពគប់គេមើលផង កុំឱ្យនាំទុក្ខដាក់ខ្លួន ជាពិសេសមនុស្សទាំង ៣ ប្រភេទនេះ កុំហៅឱ្យចូលមកក្នុងផ្ទះ បើកាត់ផ្ដាច់ទំនាក់ទំនងបានក៏កាត់ចោលទៅ ខ្ជិលទុកនាំហ្មងសៅទៅថ្ងៃក្រោយ។

១. មនុស្សលោភលន់ ទាញយកប្រយោជន៍ កេងចំណេញលើអ្នក

មនុស្សដែលមានភាពលោភលន់មិនចេះស្កប់ស្កល់ តែងតែចូលចិត្តទាញយកប្រយោជន៍ពីអ្នកដទៃ។ ក្នុងក្រសែភ្នែករបស់គេ មិត្តភាពមិនមានតម្លៃទេ មានតែផលប្រយោជន៍មកមុនប៉ុណ្ណោះ។ ប្រសិនបើអ្នកដើរជាមួយមនុស្សប្រភេទនេះ មិនយូរមិនឆាប់ អ្នកនឹងរងគ្រោះព្រោះតែពួកគេមិនខាន។ គ្មានទេពាក្យថាគ្រប់គ្រាន់សម្រាប់មនុស្សប្រភេទនេះ។ ពេលគេឃើញអ្នកមានរបស់ល្អជាងគេ គេនឹងច្រណែន មានចិត្តដណ្ដើម ឬលួចរបស់អ្នកផងដែរ

ដរាបណាគេទទួលបានប្រយោជន៍តិចតួច សេចក្តីលោភក៏កាន់តែច្រើន ហើយលោភៈក៏កាន់តែកើនឡើងដែរ។ រឿងដែលគួរឱ្យខ្លាចបំផុតរបស់មនុស្សលោភលន់ទាំងនេះ គឺពួកគេងាយបាត់បង់ហេតុផល ដូច្នេះនៅពេលដែលអ្នកជួបមនុស្សប្រភេទនេះ អ្នកគួរតែដេញពួកគេឱ្យឆ្ងាយដោយភាពឆ្លាតវៃ។

២. មនុស្សចូលចិត្តបង្កបញ្ហា

មនុស្សខ្លះកើតមកជាអ្នកបង្កបញ្ហា ពួកគេតែងតែចូលចិត្តនិយាយដើមអ្នកដទៃ និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្រប់ទីកន្លែង។ មនុស្សទាំងនេះគ្មានចិត្តនឹងន ប្រាកដប្រជាឡើយ តែងតែបង្កបញ្ហា មិនដែលចេះទទួលខុសត្រូវទេ។ ប្រភេទមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ហើយមិនខ្វល់ពីស្ថានភាពរបស់អ្នកដទៃ រស់នៅដោយព្រងើយកណ្តើយ និងអាត្មានិយមបំផុត។ បើអ្នកអនុញ្ញាតឱ្យបុគ្គលនេះចូលផ្ទះរបស់អ្នក នោះអ្នកច្បាស់ជាមិនស្ងប់ចិត្តទេ ត្រូវប្រុងប្រយ័ត្នគ្រប់ពេល។

៣. មនុស្សដែលចែកចាយថាមពលអវិជ្ជមាន

ក្នុងជីវិតនេះ មនុស្សគ្រប់រូបឱ្យតម្លៃថាមពលវិជ្ជមាន និងសុទិដ្ឋិនិយមជាខ្លាំង។ ការចែកចាយថាមពលនេះ នឹងជួយឱ្យយើងមានអាកប្បកិរិយាកាន់តែប្រសើរក្នុងជីវិត។ នៅពេលដែលយើងនៅជាមួយមនុស្សសុទិដ្ឋិនិយម យើងតែងតែមានអារម្មណ៍សប្បាយរីករាយ។ ប៉ុន្តែប្រសិនបើអ្នកត្រូវបានហ៊ុំព័ទ្ធដោយតែមនុស្សអវិជ្ជមាន មិនយូរមិនឆាប់ ពួកគេនឹងអូសអ្នកទៅកាន់រណ្ដៅជ្រៅ និងពោរពេញដោយបញ្ហា ធុញថប់មិនចេះចប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស