Knongsrok

· 03-18

៩០% នៃមនុស្សដែលចូលចិត្តនិយាយស្ដីពាក្យទាំង ៤ ប្រភេទនេះ គឺជាមនុស្សអន់ចរិតបំផុត

#ចំណេះដឹង# #ការត្អូញត្អែរ# #ចំណេះដឹងទូទៅ#

3350

មនុស្សដែលមានចរិតមារយាទអន់ ច្រើនតែចូលចិត្តនិយាយនូវប្រយោគទាំង ៤ ឃ្លានេះចេញមក មនុស្សទាំងនេះពោរពេញទៅដោយថាមពលអវិជ្ចមាន គ្មានអ្វីក្រៅពីគំនិតអគតិ គិតឃើញតែរឿងមិនល្អចេញមក។ ដូច្នេះហើយ បើយើងនៅក្បែរមនុស្សទាំងនេះច្រើនពេក គេនឹងនាំថាមពលមិនល្អចូលមក្នុងជីវិតយើងរឹតតែច្រើន។

១. ការត្អូញត្អែរគឺពោរពេញដោយថាមពលអវិជ្ជមាន

បុរាណបានពោលថា ៖ មនុស្សសុចរិតពិតដែលចេះបណ្តុះបណ្ដាលខ្លួនឯង នឹងមិនត្អូញត្អែរឡើយ ប៉ុន្តែផ្ទុយទៅវិញ មនុស្សអាក្រក់នឹងយកបាបកម្មរបស់ខ្លួន ធ្វើឱ្យអ្នកដទៃឈឺចាប់។ មនុស្សដែលពោរពេញទៅដោយភាពអវិជ្ជមាន មានទំនោរកាន់តែអវិជ្ជមាន និងទុទិដ្ឋិនិយមចំពោះជីវិត។ ពួកគេតែងតែបន្ទោសការមិនសប្បាយចិត្ត និងភាពមិនពេញចិត្តរបស់ពួកគេទៅលើកត្តាខាងក្រៅ ជាជាងស្វែងរកមូលហេតុនៅក្នុងខ្លួន។ មនុស្សបែបនេះច្រើនតែជះឥទ្ធិពលអវិជ្ជមានដល់មនុស្សជុំវិញខ្លួន ធ្វើឱ្យពួកគេមានអារម្មណ៍បាក់ទឹកចិត្ត និងមិនសប្បាយចិត្ត។

ប្រៀបដូចឡានដឹកសំរាមដែរ មនុស្សពោរពេញដោយថាមពលអវិជ្ជមាន ច្រើនតែចែកចាយការមិនពេញចិត្ត និងអវិជ្ជមានជុំវិញខ្លួន ដែលជះឥទ្ធិពលអវិជ្ជមានដល់អ្នកជុំវិញខ្លួន។ មនុស្សដែលមានសមត្ថភាពពិតប្រាកដ នឹងមិនត្រឹមតែដឹងពីរបៀបយកចិត្តគេ ដាក់ចិត្តឯងប៉ុណ្ណោះទេ ថែមទាំងដឹងពីរបៀបផ្លាស់ប្តូរកាលៈទេសៈរបស់ពួកគេផងដែរ។ ប្រសិនបើមនុស្សម្នាក់មិនអាចគ្រប់គ្រងអារម្មណ៍របស់គាត់បានទេ គាត់គឺជាមនុស្សអសមត្ថភាពបំផុត។

២. និយាយដើមអ្នកដទៃមិនដឹងខុសត្រូវ

ការនិយាយអាក្រក់ពីអ្នកដទៃពីក្រោយខ្នង គឺជាទង្វើរបស់មនុស្សអាក្រក់។ ពាក្យចចាមអារ៉ាមអាចបង្កគ្រោះថ្នាក់ និងការឈឺចាប់អ្នកដទៃ សម្ដីខ្លះ គឺមិនអាចកែខៃបាននោះឡើយ។ ពេលដែលពាក្យចចាមអារ៉ាមចូលដល់ត្រចៀកភាគីពាក់ព័ន្ធ ពួកគេអាចនឹងឈ្លោះប្រកែកគ្នា ដែលមិនផ្តល់ប្រយោជន៍ដល់អ្នកដទៃ ឬខ្លួនគេឡើយ ។ ដូច្នេះកុំនិយាយអាក្រក់ដាក់អ្នកដទៃ ត្រូវមានចិត្តល្អចំពោះអ្នកដទៃ ហើយកសាងគុណធម៌សម្រាប់ខ្លួនឯង។ មិនថាមនុស្សត្រូវ ឬខុសនោះទេ វាពិតជាល្អណាស់ បើយើងមិននិយាយអ្វីឱ្យប៉ះពាល់ដល់អ្នកក្បែរខ្លួន។

៣. និយាយកុហក

បើបុគ្គលតែងតែនិយាយកុហក ពោលពាក្យ និងកាយវិការមិនល្អ ចរិតរបស់បុគ្គលនោះក៏មិនប្រសើរឡើងដែរ។ ប្រសិនបើមនុស្សម្នាក់តែងតែរស់នៅចរិតខុសពីសម្ដី សកម្មភាព និងអាកប្បកិរិយារបស់គាត់នឹងបង្ហាញពីភាពមិនស្មោះត្រង់។ មនុស្សប្រភេទនេះខ្វះសីលធម៌ និងមនសិការ ហើយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

៤. និយាយប្រមាថអ្នកដទៃ

កុំនិយាយស្ដីមាក់ងាយ ប្រមាថលើស្លាកស្នាមនៃជីវិតរបស់អ្នកដទៃឱ្យសោះ។ យើងនៅតែដឹងថាពាក្យកំប្លែងនឹងធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ហើយយើងក៏នឹងសប្បាយចិត្តផងដែរ។ ពាក្យគំរោះគំរើយនឹងធ្វើឱ្យអ្នកដទៃរងទុក្ខ។ ដូច្នេះត្រូវដឹងពីរបៀបជ្រើសរើសពាក្យដើម្បីនិយាយស្ដីទៅកាន់អ្នកដែលនៅជុំវិញខ្លួន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស