Lookingtoday

· 07-15

តារាសម្តែងថៃលោក Baifern Pimchanok សុខចិត្តចែកផ្លូវនឹងតារាសម្តែងនាង Nine Naphat ជ្រើសរើសយកម្តាយរបស់លោកសំខាន់ជាង

#កម្សាន្ត# #តារាអន្តរជាតិ# #Baifern Pimchanok#

185

ថៃ៖ទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រីថៃ នាង Nine Naphat ជាមួយតារាសម្តែងថៃ លោក Baifern Pimchanok បានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីអ្នកទំាង ២នាក់រស់នៅជាមួយអស់រយៈពេល ២ ឆ្នាំ ដោយលោកគិតថា ម្តាយរបស់លោកមានសារសំខាន់ជាងមិត្តស្រី។

យោងតាមគេហទំព័រ Koreaboo ប្រាប់ឲ្យដឹងថា នាង Nine បានសម្តែងថា លោកមិនអាចដោះស្រាយភាពឯការបស់ម្តាយលោកបានឡើយ ខណៈលោកនៅជាមួយមិត្តស្រីរបស់លោក។ នាងបានបន្តថា វាជាកំហុសរបស់ខ្ញុំ ដែលខ្ញុំមិនអាចមានតុល្យភាពទំនាក់ទំនងរបស់ខ្ញុំបានល្អ។

អ្នកគាំទ្រប្រតិកម្មចំពោះការបែកបាក់ទាំងសោកសៅ ដោយរិះគន់ម្តាយមិនទទួលយកឯករាជ្យភាពរបស់កូនប្រុស។ អ្នកប្រើ X ម្នាក់បានបញ្ចេញមតិថា ការជ្រើសរើសយកម្តាយរបស់លោក Baifern Pimchanok ពិតជាត្រឹមត្រូវ ដោយសារម្តាយគ្រប់រូបតែងតែជូនពរកូន និងថែទំាងតាំងពីបាតជើងក្រហម ចំពោះការជូនពរគឺជាកត្តាចាំបាច់សម្រាប់កូនបុ្រសស្រី។

អ្នកប្រើបណ្តាញសង្គម X ម្នាក់ទៀតបានសរសេរថា មនុស្សគ្រប់រូបគួរតែមានសិទ្ធិជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់ ហើយពួកគេនឹងចំណាយពេលអស់មួយជីវិតជាមួយដៃគូ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស