Knongsrok

· 07-10

ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

#ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#

2487

ពេលខ្លះយើងគិតថាទំនាក់ទំនងជាមួយបងប្អូនគឺត្រូវតែជិតស្និទ្ធ និងបើកបង្ហាញរឿងគ្រប់យ៉ាងទៅកាន់គ្នាដោយគ្មានការលាក់លៀមទើបហៅថាបងប្អូនពិតប្រាកដ។ តែការពិតវាមិនដូចការគិតរបស់យើងទេ ចិត្តមនុស្សមិនទៀត កុំថាឡើយបងប្អូនសាច់ឆ្ងាយ ពេលខ្លះបងប្អូនបង្កើតក៏អាចមានគំនិតមិនល្អមកលើយើងដែរ ហេតុនេះទោះស្និទ្ធប៉ុណ្ណាក៏ដោយ ហាមដាច់ខាតបញ្ចេញរឿងទាំង ៣ នេះអោយគេដឹង៖

១.លក្ខខណ្ឌរស់នៅល្អ៖ យើងតែងតែគិតថា មនុស្សដែលអាចចែករំលែកសុភមង្គលជាមួយយើង គឺជាមនុស្សដែលស្រលាញ់យើងខ្លាំង ហើយរស់នៅដោយស្មោះត្រង់ជាមួយយើង។ ប៉ុន្តែបុរាណបាននិយាយថា ក្នុងនាមជាមនុស្សយើងគួររៀនគ្រប់គ្រងចំណង់របស់ខ្លួន។ ទោះអ្នកក្លាយជាអ្នកមានក៏ដោយ ចូរអ្នករស់នៅដោយស្ងប់ស្ងាត់តាមរបៀបអ្នកចុះ កុំអួតបង្ហាញវាទៅកាន់បងប្អូនពេក វានឹងធ្វើអោយពួកគេរំពឹងខ្ពស់មកកាន់អ្នក ថាអ្នកនឹងអាចអោយលុយពួកគេទាំងដុំ ឬ ផ្តល់ជំនួយផ្សេងៗទៅអោយពួកគេដោយគ្មានលក្ខខណ្ឌ។

២.សេចក្តីស្រឡាញ់របស់កូនៗ៖ វាជាការពិតដែលមនុស្សជាទីស្រលាញ់របស់អ្នកចង់ឱ្យអ្នករស់នៅបានល្អ ប៉ុន្តែនោះមិនមានន័យថាពួកគេចង់ឱ្យអ្នករស់នៅប្រសើរជាងពួកគេនោះទេ។ ពេលដែលអ្នកនិយាយពីរឿងល្អរបស់កូនៗទៅប្រាប់អ្នកដទៃខ្លាំងពេក វាអាចនឹងធ្វើឱ្យអ្នកដទៃច្រណែន ហើយចាប់ផ្តើមរកនឹកធ្វើយ៉ាងណាដើម្បីបំផ្លាញអ្នកបាន។

៣.សេចក្តីស្រឡាញ់ពិសេសរបស់ជីដូនជីតានិងឪពុកម្តាយ៖ ពេលយើងចាស់ទៅ ឪពុកម្ដាយក៏ទទួលមរណភាពដែរ។ បងប្អូនប្រុសស្រីបានដឹងជាយូរមកហើយថាអ្នកណាដែលទទួលបានទ្រព្យសម្បត្តិដែលឪពុកម្តាយផ្តល់ឱ្យ។ មនុស្សគ្រប់គ្នាយល់យ៉ាងច្បាស់ថាឪពុកម្តាយភាគច្រើនទុកទ្រព្យសម្បត្តិអោយកូនដែលខ្លួនស្រលាញ់ជាងគេ ដូច្នេះបើអ្នកជាមនុស្សសំណាងទទួលបានទ្រព្យទាំងអស់នោះ សូមទទួលវាដោយស្ងប់ស្ងាត់ កុំអួតប្រកាសពេក ក្រែងបង្កជាជម្លោះរវាងបងប្អូន ព្រោះលើលោកនេះគ្មានអ្នកណាមិនចង់បានលុយទេ ដើម្បីលុយមនុស្សយើងអាចក្បត់បងប្អូនខ្លួនឯងបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស