Knongsrok

· 07-02

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

#ថាមពលអវិជ្ជមាន# #ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#

3133

អ្នកខ្លះចូលចិត្តនិយាយយកមុខមាត់ខ្លាំង អ្នកខ្លះចូលចិត្តនិយាយបំផ្លើសពីការពិត មនុស្សបែបនេះសុទ្ធតែអាចរាប់បានថាជាមនុស្សមិនស្មោះត្រង់ទេ ដូច្នេះបើអាចសូមកុំបន្តទំនាក់ទំនងជាមួយមនុស្សប្រភេទនេះ បើអាចកាត់ផ្តាច់ទំនាក់ទំនងចោលកាន់តែល្អ៖

១.មនុស្សចូលចិត្តនិយាយពាក្យមានថាមពលអវិជ្ជមាន៖ តើមានអ្នកណានៅជុំវិញអ្នកដែលបើកមាត់និយាយពាក្យអវិជ្ជមានគ្រប់ពេលទេ? ពួកគេជាមនុស្សចូលចិត្តត្អូញត្អែរសូម្បីតែរឿងតូចតាចជារៀងរាល់ថ្ងៃ យើង ។ មនុស្សបែបនេះស្រូបយកថាមពលអាក្រក់ទាំងអស់មកក្នុងខ្លួន ដូច្នេះបើអ្នកនៅជាមួយមនុស្សបែបនេះយូរ អ្នកនឹងអាចទទួលបានភាពអវិជ្ជមានទាំងនោះដោយមិនដឹងខ្លួន។

២.មនុស្សនិយាយពាក្យមិនពិរោះស្តាប់៖ មនុស្សប្រភេទនេះ មិនដែលខ្វល់ពីអារម្មណ៍អ្នកដទៃនោះទេ គេហៅថាមានមាត់អត់គម្រប ចូលចិត្តនិយាយពាក្យដែលមិនល្អ មិនគួរស្តាប់ដូចជាពាក្យអសុរោះ ពាក្យមើលងាយ ឬ ចូលចិត្តប្រមាថអ្នកដទៃ។

៣.ពាក្យមិនពិត៖ ក្នុងនាមជាមិត្តភ័ក្តិ មនុស្សម្នាក់ៗអាចរក្សាអាថ៌កំបាំងរៀងៗខ្លួន ប៉ុន្តែមិនគួរនិយាយពាក្យ កុហកច្រើនពេកឡើយ។ អ្នកខ្លះខ្លាចគេគិតថាខ្លួនឯងអន់ ចូលចិត្តនិយាយកុហក និយាយបំប៉ោងខ្លួនឯងណាស់ កុហកតាំងពីរឿងតូចដល់រឿងធំមិនលើកលែង។ រាប់អានមនុស្សបែបនេះគ្មានផលល្អទេ អណ្តាតគេពូកែក្រលាស់ណាស់ ជួនកាលនៅមុខអ្នកគេនិយាយផ្សេង ក្រោយខ្នងអ្នកគេនិយាយផ្សឹងក៏ថាបាន ព្រោះមនុស្សបែបនេះមិនញញើតក្នុងការនិយាយពាក្យមិនពិតឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស