Cambo-China
· 06-14
កម្ពុជា-ចិន សន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយ
#ប្រទេសកម្ពុជា# #កិច្ចសហប្រតិបត្តិការ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #អំពើពុករលួយ# #CAMBO-CHINA#
4027
កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងសន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ ចិននិងកម្ពុជា។នេះបើតាមអត្ថន័យនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម Feng Zhili សមាជិកអចិន្រ្តៃយ៍ នៃគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន លេខាគណៈអធិការវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបការងារនេះ ឯកឧត្តម ឱម យ៉ិនទៀង ក៏បានលើកឡើង អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់៣គឺ ទី១.ការងារអប់រំ ទី២.ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងទី៣.កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព.។
ជាការឆ្លើយតប ឯកឧត្តម Feng Zhili ក៏បានលើកឡើងអំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ ហើយមកទល់ពេលនេះបានឈានដល់ការកសាងសហគមន៍ជោគវាសនារួម និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ ហើយឯកឧត្តម ក៏បានបញ្ជាក់អំពីការងារប្រឆាំងអំពើពុករលួយនៅសាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Xi Jingping បានប្រកាន់យកគោលការណ៍តឹងរឹងនៃការអនុវត្តច្បាប់ និងវិន័យជាពិសេសពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ប្រមុខការទូតចិន ឯកឧត្តម Wang Yi ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ
កម្ពុជា-ចិនរៀបចំវេទិកាសេដ្ឋកិច្ច និងផ្លាស់ប្ដូរពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
ទំនាក់ទំនងកម្ពុជា-ចិនក្នុងរដ្ឋាភិបាលអាណត្តិទី៧ នឹងកាន់តែរីកចម្រើន និងមានស្ថិរភាពជាងមុន
ការណែនាំពិសេស
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
EU នឹងពិចារណាវិធានការប្រឆាំងអ៊ីរ៉ង់ ប្រសិនបើមានការបញ្ជូនមីស៊ីលឲ្យទៅរុស្ស៊ី
លោក ស៊ី អំពាវនាវឲ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជនបន្ថែមទៀត រវាងចិន និងសហរដ្ឋអាមេរិក
មនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ាក្នុងប្រទេសកូឡុំប៊ីប្រឆាំងនឹងកំណែទម្រង់របស់ប្រធានាធិបតី
យោបល់ទាំងអស់ (0)