TA X2

· 03-28

លោក ស៊ី អំពាវនាវឲ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជនបន្ថែមទៀត រវាងចិន និងសហរដ្ឋអាមេរិក

#Xi Jinping# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

5709

ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជនបន្ថែមទៀត រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ លោក ស៊ី បានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលដែលលោកជួបជាមួយតំណាងមកពីសហគមន៍ធុរកិច្ច យុទ្ធសាស្ត្រ និងការសិក្សារបស់សហរដ្ឋអាមេរិក នៅទីក្រុងប៉េកាំង។


លោក ស៊ី បានប្រាប់អ្នកតំណាងទាំងនោះថា៖ «មានការសាកសួរអំពីថា តើប្រទេសចិន និងសហរដ្ឋអាមេរិកអាចសម្រេចនូវទំនាក់ទំនងជិតស្និទ្ធបានដោយរបៀបណា ហើយចម្លើយរបស់ខ្ញុំ គឺការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងចុងក្រោយការកែសម្រួល នោះយើងនឹងក្លាយទៅជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ផ្នត់គំនិតរបស់យើងមិនខុសគ្នាទេ។ តែងតែមានការយល់ឃើញខុសគ្នា ពីព្រោះមនុស្សមានភាពខុសៗគ្នា សូម្បីតែសមាជិកក្នុងគ្រួសារតែមួយ។ តែទោះជាយ៉ាងណាក្ដី យើងគួរតែស្វែងរកចំណុចរួមឲ្យបានច្រើនបំផុត ខណៈពេលដែលទុកចោលដោយឡែកនូវភាពយល់ខុសគ្នាបន្តិចបន្តួច ដើម្បីបង្កើតបានការឯកភាពគ្នាបន្ថែមទៀត។ នេះជាការពិត ដែលមាននៅក្នុងចំណោមប្រទេស គ្រួសារ និងសមាជិកគ្រួសារ»។

លោក ស៊ី បានបន្ថែមថា៖ «ប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិន-អាមេរិក គឺជាប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនប្រកបដោយមិត្តភាព។ អតីតកាលត្រូវបានសរសេរដោយប្រជាជន ហើយអនាគតនឹងត្រូវបានបង្កើតឡើងដោយប្រជាជននៃប្រទេសទាំង២។ ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈនៃប្រទេសទាំង២ គួរតែមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត»៕

https://youtu.be/3jY_Xrvp0xg?si=Gxz8sPyHqso3NhRl

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)