Cambo-China
· 2023-11-04
កម្ពុជា-ចិនរៀបចំវេទិកាសេដ្ឋកិច្ច និងផ្លាស់ប្ដូរពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
#ផ្លាស់ប្ដូរពាណិជ្ជកម្ម# # ទំហំពាណិជ្ជកម្ម# #កម្ពុជា-ចិន# #សង្គម# #CAMBO-CHINA# #សេដ្ឋកិច្ចជាតិ#
6360
ប្រភពរូប៖ ក្រសួងពាណិជ្ជកម្ម
កម្ពុជា និងចិន បានរៀបចំ «វេទិកាសេដ្ឋកិច្ច និងផ្លាស់ប្ដូរពាណិជ្ជកម្មកម្ពុជា-ចិន»(Changsha) កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមដោយលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Wu Gulying គណៈប្រតិភូមកពីទីក្រុង Changsha និងវិនិយោគិនចិនជាច្រើនរូបមកចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងទីក្រុងឆាងសា សាធារណរដ្ឋប្រជាមានិតចិន កាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត។
ក្នុងឱកាសនោះ លោកជំទាវ ខា ឡេង បានថ្លែងថា កម្ពុជាជាទឹកដីអច្ឆរិយៈពោរពេញដោយសក្តានុពល លើការធ្វើពាណិជ្ជ កម្មនិងការវិនិយោគ ជាពិសេសបានរៀបចំវេទិកាសន្និសីទស្ដីពី «ការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងក្រុង Changsha» នៅប្រទេសកម្ពុជា។
លោកជំទាវ ខា ឡេង បានបន្តថា ចំណងមិត្តភាពកម្ពុជា-ចិន ក៏បានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែបទៅជាមិត្តភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរមានចក្ខុវិស័យប្តេជ្ញារួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ ហើយកម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ ដោយសម្រេចបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីជម្រុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
យោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ៩ប៊ីលានដុល្លារអាម៉េរិក ដោយក្នុងនោះទំហំនាំចេញពីកម្ពុជាទៅចិនមានទំហំចំនួនប្រមាណជាង ១ប៊ីលានដុល្លារអាម៉េរិក ហើយទំហំនាំចូលពីចិនមកកម្ពុជាមានចំនួនជាង ៨ប៊ីលានដុល្លារអាម៉េរិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា-ចិន សម្រេចបង្កើត «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
យោបល់ទាំងអស់ (0)