Knongsrok

· 06-13

បម្រាមក្នុងហុងស៊ុយសម្រាប់ស្ត្រី ដែលគួរចៀសវាងដាច់ខាត បើមិនចង់ជួបរឿងអាក្រក់

#ចំណេះដឹង# #មនុស្សស្រី# #ទស្សទាយ#

1716

យើងម្នាក់ៗមិនគួរមើលស្រាលអាថ៌កំបាំងនៃហុងស៊ុយនោះទេ ព្រោះវាក៏អាចបង្កគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មានដល់ផងដែរ។ ជាពិសេសសម្រាប់ស្ត្រីមានរឿងជាច្រើនដែលត្រូវចៀសវាងដើម្បីកម្ចាត់រឿងអាក្រក់ដែលបម្រុងនឹងកើតឡើងចំពោះខ្លួនឯង។ ខាងក្រោមជាបម្រាមក្បួនហុងស៊ុយសម្រាប់ស្ត្រី៖

១.ប្រើវត្ថុមិនស្ថិតស្ថេរ៖ ការប្រើរបស់របរដែលមិនស្ថិតស្ថេរដូចជា កៅអីរញ្ជួយ គ្រែគេងមិនរឹងមាំ ឬ ទូពុកផុយ ... នឹងធ្វើឱ្យស្ត្រីមានសតិមិនស្ថិតស្ថេរ។ ប្រសិនបើមានរបស់របរទាំងនេះនៅក្នុងផ្ទះ ស្ត្រីម្នាក់នឹងតែងតែមានអារម្មណ៍ថា អ្វីគ្រប់យ៉ាងគឺគួរឱ្យធុញ ដោយគ្មានជំនឿ ឬ ក្តីសង្ឃឹមនៅក្នុងជីវិតនោះឡើយ។

ស្ត្រីម្នាក់នេះតែងតែមានភាពអសន្តិសុខ និងព្រួយបារម្ភក្នុងរឿងស្នេហាដែលនាំឱ្យមានភាពអពមង្គល ហើយហុងស៊ុយសំណាងរបស់នាងមិនអាចកើនឡើងបានឡើយ ។ ប្រសិនបើស្ត្រីបន្តប្រើប្រាស់របស់របរបែបនេះក្នុងរយៈពេលយូរ ពួកគេនឹងងាយប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ខូចផ្លូវចិត្តធ្ងន់ធ្ងរ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

២.ទុកស្បែកជើងរញ៉េរញ៉ៃ៖ ស្ត្រីជាច្រើនមិនដាក់ស្បែកជើងរបស់ពួកគេនៅក្នុងទូនោះទេ នៅពេលដែលពួកគេត្រលប់មកផ្ទះវិញ ពួកគេទុកវាចោលទាំងអស់ដោយភាពច្របូកច្របល់រញ៉េរញ៉ៃ។ បើនិយាយពីហុងស៊ុយវិញ ស្បែកជើងមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់មនុស្សស្រី។

៣.ហាមកាត់សក់ថ្ងៃ ១ និងខែខ្មោច (ខែកក្កដា)៖ សក់គឺជាតំណាងនៃថាមពលវិជ្ជមាន អ្នកប្រាកដជាធ្លាប់បានលឺពាក្យថា "សក់មួយគ្រប់គ្រងអារក្សបី" ប្រសិនបើអ្នកកាត់សក់ ឬ ដកសក់នៅថ្ងៃអាក្រក់ ថាមពលវិជ្ជមាននឹងចុះខ្សោយ ហើយថាមពលអវិជ្ជមាននឹងចូលទៅក្នុងខ្លួន ធ្វើឱ្យអ្នកឈឺ នាំសំណាងអាក្រក់មករកអ្នក។ តាមជំនឿរបស់មនុស្សទូទៅ បើកាត់សក់នៅថ្ងៃទី១ដើមខែ នោះនឹងបាត់បង់លាភសំណាងពេញមួយខែ ហើយជួបសំណាងអាក្រក់ ។ ខែកក្កដា (ខែខ្មោច) ជាខែដែលមនុស្សក្រោមផែនដីបើក ជាខែដែលព្រលឹងត្រឡប់មកផែនដីវិញ ដើម្បីសួរសុខទុក្ខសាច់ញាតិតាំងពីបុរាណកាលមក ដូនតាយើងជឿថាសក់ជាសញ្ញានៃសុខភាព ការកាត់សក់ខែកក្កដានឹងធ្វើឱ្យរាងកាយចុះខ្សោយ និងងាយរងគ្រោះដោយវិញ្ញាណអាក្រក់។

៤.កញ្ចក់ ឬ គ្រឿងអលង្ការបែកបាក់៖ សម្រាប់ស្ត្រី កញ្ចក់មានសារៈសំខាន់ជាពិសេស ព្រោះស្ត្រីគ្រប់រូបមិនអាចចេញទៅក្រៅដោយគ្មានកញ្ចក់បានទេ។ ទោះជាយ៉ាងណាក៏ដោយ កញ្ចក់ក៏មានអាថ៌កំបាំងជាច្រើនទាក់ទងនឹងពិភពខាងវិញ្ញាណផងដែរ។ ដូច្នេះហើយ ការបែក ឬ ធ្វើឱ្យមានស្នាមប្រេះនៅលើកញ្ចក់ ឬ គ្រឿងអលង្ការ មិនត្រឹមតែនាំមកនូវសំណាងអាក្រក់ដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែជាពិសេស ជីវិតស្នេហារបស់អ្នកក៏នឹងប្រឈមមុខនឹងបញ្ហាផងដែរ។

៥.ទុករបស់គ្មានប្រយោជន៍ក្នុងបន្ទប់៖ ជារឿយៗស្ត្រីមានគ្រឿងសង្ហារិម និងគ្រឿងប្រើប្រាស់ជាច្រើនដែលមិនចាំបាច់ត្រូវតែប្រើ ហើយពួកគេចូលចិត្តទុករបស់របររបស់ឱ្យរញ៉េរញ៉ៃ។ ប៉ុន្តែនេះជាបម្រាមមួយទាក់ទងនឹងហុងស៊ុយសម្រាប់មនុស្សស្រី។ ដូច្នេះហើយពេលប្រើរបស់ត្រូវរក្សាវាឱ្យបានស្អាតល្អ។ ព្រោះមិនថាផ្នែកណាក៏ដោយ បើអ្នកមានទម្លាប់ទុកចោល ឬ ទម្លាប់រស់នៅមិនល្អ នោះវានឹងមានថាមពលអាក្រក់ធ្វើឱ្យការងាររបស់អ្នកជួបបញ្ហា និងរឿងខកចិត្តជាច្រើន។ ដូច្នេះប្រសិនបើអ្នកមានទម្លាប់នេះ សូមព្យាយាមយកឈ្នះវាទៅ ព្រោះមានតែមនុស្សស្រីដែលចេះស្រលាញ់ខ្លួនឯង អោយតម្លៃខ្លួនឯងប៉ុណ្ណោះនឹងមានសុភមង្គល ហើយបង្កើនហុងស៊ុយក្នុងជីវិតបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស