Lookingtoday

· 06-12

ស្តេចប្រដាល់ហ្វីលីពីន Pacquiao ប្រកាសឡើងសង្វៀនម្តងទៀត ដើម្បីដណ្តើមខ្សែក្រវាត់ ពីអ្នកប្រដាល់ជប៉ុន Mario Barrios

#កីឡា# #ប្រដាល់អន្តរជាតិ# #Manny Pacquiao#

128

តូក្យូ ៖ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយកាលពីថ្ងៃចន្ទថា ការប្រកួតដណ្តើមខ្សែក្រវាត់ ជាមួយអ្នកប្រដាល់ជនជាតិជប៉ុន Mario Barrios កំពុងដំណើរការ ចំណែកព័ត៌មានលម្អិត នៅតែកំពុងចរចាដដែល ។

លោក Pacquiao ជាអតីតជើងឯកពិភពលោក ដែលបានចូលនិវត្តន៍នៅឆ្នាំ ២០២១ បាននិយាយនៅប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ដើម្បីផ្សព្វផ្សាយការតាំង ពិពណ៌ប្រដាល់បីជុំនៅថ្ងៃទី ២៨ ខែកក្កដាប្រឆាំង នឹងអ្នកប្រដាល់ MMA ជប៉ុន Chihiro Suzuki ។

អ្នកប្រដាល់ Pacquiao វ័យ ៤៥ ឆ្នាំរូបនេះបាននិយាយ អំពីការប្រកួតជាមួយ Barrios សម្រាប់ខ្សែក្រវាត់ WBC Welterweight ថា “យើងកំពុងស្ថិតក្នុង ការចរចានៅឡើយ ហើយយើងកំពុងនិយាយអំពីវា ប៉ុន្តែការចរចានោះកំពុងតែបន្ត ។ លោកបានប្រាប់ថា ការប្រកួតជាយថា ហេតុណាមួយនឹង ធ្វើនៅខែវិច្ឆិកា ឬខែធ្នូ ប៉ុន្តែលោកថា ចិត្តរបស់លោកស្ថិតលើ Suzuki។

លោក Pacquiao បានបន្តថា ខ្ញុំគ្រាន់តែចង់និយាយទៅកាន់មនុស្សគ្រប់គ្នា នេះមិនមែនជាពិព័រណ៍ទេ នេះជាការប្រកួតដែលជាការប្រកួត៣ទឹក ។ យើងនឹងធ្វើការប្រកួតកាន់តែល្អ ដោយផ្តួលគូរប្រកួតឲ្យសន្លប់។ ដូច្នេះអ្នកមើលកាន់តែច្បាស់ ហើយវានឹងមានសកម្មភាពច្រើននៅលើសង្វៀន។ ហើយប្រាកដណាស់ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះឲ្យសន្លប់ សូមអរគុណ។

លោក Pacquiao បានចាញ់ការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនកាលឆ្នាំ ២០២២។ កំណត់ត្រាប្រដាល់អាជីពរបស់លោក គឺឈ្នះ៦២ដង ឈ្ន ៣៩ ដង ចាញ់៨ដង និងស្មើ២ដង៕ ដោយ៖លី ភីលីព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស