TNAOT News

· 05-07

លោកជំទាវ ចម និម្មល៖ កម្ពុជាជាប្រទេសឈានមុខគេនៃការអនុវត្ត eTrade Readiness Assessment

#ប្រព័ន្ធអេឡិចត្រូនិក# #សង្គម# #លោកជំទាវ ចម និម្មល# #DEVELOPING NEWS# #ព័ត៌មានសង្គម# #eTrade Readiness Assessment#

6553

កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទស្តីពី “ការដោះស្រាយបញ្ហាប្រឈមសម្រាប់ការត្រៀមលក្ខណៈឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ដែលជាកិច្ចពិភាក្សាដ៏សំខាន់មួយថ្នាក់រដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាបានអនុវត្ត eTrade Readiness Assessment ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូហ្ស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ 

មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានបន្ថែមថា កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រួមគម្លាតឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនេះ និងបានយល់ពីសារៈសំខាន់នៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម ព្រមទាំងបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានានូវកំណើនសហគ្រាសមីក្រូធុនតូច និងមធ្យម ឱ្យកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសាធារណៈ និងធានាបាននូវហិរញ្ញប្បទានដែលពួកគេត្រូវការដើម្បីបន្តភាពរីកចម្រើនបន្ថែមទៀត៕ប្រែសម្រួលដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស