Knongsrok

· 05-07

មានជួបមានបែក! តើអ្នកណាខ្លះធ្លាប់បែក ឬបាត់បង់មនុស្សធ្លាប់ស្គាល់ និងមនុស្សខ្លួនស្រឡាញ់ខ្លាំង?

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

1820

សាងមិត្តប្រសើរជាងសាងសត្រូវ រស់នៅជាមួយគ្នា ប្រើពេលវេលាក្បែរគ្នា ឱ្យមានតម្លៃ និងក្លាយជាការចងចាំដ៏ល្អបំផុតរវាងគ្នា បែកគ្នាដោយការនឹករឭក នឹកនា កុំឱ្យបែកគ្នាហើយត្រូវក្លាយជាសត្រូវនឹងគ្នា មានតែការគុំកួន ចងគំនុំនឹងគ្នាមួយជីវិតឱ្យសោះ។

មិនថាស្ថិតក្នុងទំនាក់ទំនងមួយណាទេ មិនថាជាមិត្ត ឬជាស្នេហាទេ ពេលវេលាបានមកជួបគ្នា ស្គាល់គ្នា គឺជារឿងដែលល្អបំផុតហើយ ដូច្នេះហើយ កុំធ្វើឱ្យនិស្ស័យបានស្គាល់រាប់អាន ឬស្រឡាញ់គ្នា ក្លាយទៅជាចំណងកម្ម មានតែការឈឺចាប់ឱ្យសោះ ដូចពាក្យគេថា នៅឱ្យគេស្រឡាញ់ ចាកចេញឱ្យគេនឹកនា កុំនៅឱ្យគេនៅនិន្ទា បែកគ្នាឱ្យគេដាក់បណ្ដាសា។

គ្មាននរណាម្នាក់ ចង់បែកបាក់ពីមនុស្សដែលខ្លួនស្គាល់ និងស្រឡាញ់នោះឡើយ តែពេលវេលាដែលតម្រូវឱ្យបែកហើយ ក៏គ្មាននរណាម្នាក់អាចឃាត់ឃាំងការបែកបានដែរ ចុងក្រោយ គឺមានតែព្រមទទួលយកការបែកដោយវិធីល្អ ដើម្បីកុំឱ្យថ្ងៃក្រោយទៅក្លាយជាអ្នកដទៃ ឬជាសត្រូវដែលពិបាកនឹងមើលមុខគ្នាឱ្យចំ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស