Knongsrok
· 04-20
គេថាយើងល្អហើយ តែគេក៏មិនព្រមជ្រើសយកយើង
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
928
ធ្លាប់ទេ បានជួបមនុស្សដែលយើងស្រឡាញ់ពេញចិត្ត យើងតែនឹកគិតដល់គេគ្រប់ពេលគ្រប់វេលា សូម្បីតែគេក៏ដឹងដែរថាយើងល្អនឹងគេប៉ុនណា គេតែងប្រាប់ថាយើងជាមនុស្សល្អ ហើយល្អនឹងគេបំផុត សម្រាប់គេ យើងល្អជាងអ្នកណាៗទាំង ក៏មិនដែលមានអ្នកណា មកលះបង់ដើម្បីគេដូចយើងដែរ ... ក៏ប៉ុន្តែ ... មនុស្សល្អដូចយើង ក៏បានត្រឹមតែស្ដាប់ពាក្យថា មនុស្សល្អ ហើយក៏មកខូចចិត្តតែម្នាក់ឯង។
គេថាយើងល្អណាស់ តែគេក៏មិនព្រមជ្រើសយកមនុស្សល្អដូចយើងដែរ គេបែរជាទៅទាក់ទងអ្នកផ្សេង ស្រឡាញ់អ្នកផ្សេង ចំណែកយើង គេថា មិនអាចជាសង្សារទេ តែយើងស្ថិតក្នុងតំណែងដែលលើសពីពាក្យថាមិត្តទៅទៀត។
គេក៏ធ្លាប់ប្រាប់ថា ធ្វើជាមិត្តនឹងគ្នា គឺល្អហើយ មិនបាច់ខូចចិត្ត មិនបាច់ឈឺចាប់ ក៏មិនបាច់បែកគ្នា គេខ្លាចបាត់បង់មនុស្សល្អដូចយើង ទើបមិនហ៊ានស្រឡាញ់ ខ្លាចថា ពេលឈ្លោះគ្នាទៅ មិនអាចជាមិត្តដូចដើមវិញ។
អារម្មណ៍ពិត គឺសប្បាយចិត្តពេលឮគេនិយាយថា យើងជាមនុស្សល្អបំផុតសម្រាប់គេ តែវាលើសពីឈឺ នៅពេលគេថា គេមិនអាចជ្រើសយកមនុស្សល្អដាចយើងជាគូបាន។ ពាក្យថា មិនមែនសង្សារ វាក៏ឈឺមិនស្មើនឹងពាក្យថា យើងលើសពីមិត្តដែរ។ មិនដឹងទេថា នឹងព្រមទ្រាំនៅក្នុងតំណែងមួយនេះយូរដល់ពេលណា គ្រាន់តែដឹងថា វាឈឺចាប់ខ្លាំងណាស់ ពីមនុស្សល្អបំផុតរបស់អ្នក៕
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ប្ដីគ្រប់រូបគួរតែដឹង! ៨ យ៉ាងដ៏សំខាន់ ដែលប្រពន្ធរបស់អ្នកចង់បានពីអ្នកបំផុត
បើអ្នកស្រឡាញ់នរណាម្នាក់ ហើយមានអារម្មណ៍ថាហត់ នោះវាមិនមែនជាក្ដីស្នេហាដែលពិតប្រាកដឡើយ
មនុស្សស្រឡាញ់គ្នា តែងតែឈ្លោះគ្នាជារឿងធម្មតា តែឈ្លោះតិចៗបានហើយ ទើបអាចឈ្លោះបានយូរ
មានមនុស្ស ៣ ប្រភេទ ដែលអ្នកមិនគួរទាក់ទងជាដាច់ខាត បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់អ្នកខ្លាំងណាស់
យោបល់ទាំងអស់ (0)