Knongsrok
· 03-29
បើអ្នកស្រឡាញ់នរណាម្នាក់ ហើយមានអារម្មណ៍ថាហត់ នោះវាមិនមែនជាក្ដីស្នេហាដែលពិតប្រាកដឡើយ
#ចំណេះដឹង# #ទំនាក់ទំនងសេ្នហា# #ស្នេហា#
2567
មិនមែនឱ្យតែស្រឡាញ់គ្នា សុទ្ធតែជារឿងដែលមានក្ដីសុខ សុភមង្គលទេ ហើយក៏មិនមែនឱ្យតែយើងស្រឡាញ់គេស្មោះអស់ពីចិត្ត គេក៏ស្រឡាញ់ អាណិតយើងវិញនោះដែរ ពេលខ្លះ ក្ដីស្រឡាញ់ដែលឱ្យទៅមនុស្សខុស ឱ្យទៅមនុស្សដែលមិនយល់ពីតម្លៃនៃក្ដីស្រឡាញ់ គឺវាក៏គ្មានន័យ គ្មានសេចក្ដីសុខឡើយ។
យ៉ាងណា ប្រសិនបើយើងស្រឡាញ់នរណាម្នាក់ កំពុងតែសាងទំនាក់ទំនងជាមួយគ្នា ហើយមានអារម្មណ៍ថា ហត់នឿយស្ទើររាល់ថ្ងៃ គ្មានសេចក្ដីសុខ មានតែទុក្ខ នោះមានន័យថា អ្នកកំពុងតែស្រឡាញ់មនុស្សខុស កំពុងតែសាងទំនាក់ទំនងក្លែងក្លាយហើយ វាមិនមែនជាក្ដីស្នេហា ការស្រឡាញ់ដែលពិតប្រាកដនោះទេ ផ្ទុយទៅវិញ វាជាការទ្រាំស្រឡាញ់ ដែលហួសដែនកំណត់តែប៉ុណ្ណោះ។
ទំនាក់ទំនងមួយដែលមិនពិតប្រាកដ ក្ដីស្រឡាញ់មួយដែលទទួលបានតែសេចក្ដីទុក្ខ ទោះអ្នកព្យាយាមអូសបន្លាយពេល សាងទំនាក់ទំនងនោះទៅកាន់តែយូរ នោះសេចក្ដីទុក្ខ និងការឈឺចាប់វាក៏កាន់តែកើនឡើងទ្វេរដង បើមិនព្រមបញ្ចប់ទេ វាក៏សល់ត្រឹមតែការចងចាំដ៏អាក្រក់ៗរវាងគ្នាតែប៉ុណ្ណោះ សុខចិត្តបញ្ចប់ ដើម្បីឈឺចាប់មួយគ្រា វាប្រសើរជាងទ្រាំនៅបន្ត ដែលមានតែការឈឺចាប់មិនចេះចប់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ប្ដីគ្រប់រូបគួរតែដឹង! ៨ យ៉ាងដ៏សំខាន់ ដែលប្រពន្ធរបស់អ្នកចង់បានពីអ្នកបំផុត
ហេតុអ្វីទុកប្រពន្ធចោលទៅរកស្រីថ្មីក្មេងៗ ព្រោះតែនាងលែងស្អាតដូចមុន ចុះបើនាងរត់ចោលអ្នក ពេលដែលនាងស្អាត អ្នកមានអារម្មណ៍ម៉េច?
ហេតុអ្វីត្រូវសើចចំអក ឡកលើយឱ្យអ្នកដែលអាយុច្រើន តែមិនទាន់រៀបការ?
ប្រុសៗគួរដឹងថា ហេតុអ្វីមនុស្សស្រីនាងស្ងៀមស្ងាត់?
យោបល់ទាំងអស់ (0)