TNAOT News

· 05-07

ពិធីបុណ្យ May Day របស់ចិនបានបញ្ចប់ ជាមួយសមិទ្ធផលល្អលើសឆ្នាំមុនៗ

#ព័ត៌មាន# #ពិធីបុណ្យ May Day# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#

6844

ប្រទេសចិន ទទួលអ្នកដំណើរក្នុងស្រុកចំនួន ២៩៥ លាននាក់ និងពីក្រៅប្រទេសចំនួន ៨,៤៧ លាននាក់ក្នុងអំឡុងពេលប្រាំថ្ងៃ នៃពិធីបុណ្យ May Day នេះបើយោងតាមក្រសួងវប្បធម៌ និងទេសចរណ៍ និងរដ្ឋបាលអន្តោប្រវេសន៍ជាតិ ។

 

ពិធីបុណ្យនេះបានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយចំនួនអ្នកដំណើរបានកើនឡើង ៣៥.១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនៗ ។

 

ក្នុងចំណោមអ្នកដំណើរពីក្រៅប្រទេសចំនួន ៨,៤៧ លាននាក់ អ្នកដែលធ្វើដំណើរតាមផ្លូវគោកមានចំនួនប្រហែល ៤.៧៧ លាននាក់ ហើយអ្នកដំណើរមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់មានចំនួន ២.៩២ លាននាក់ ខណៈអ្នកដំណើរមកពីបរទេសមានចំនួន ៧៧៩.០០០ នាក់។

 

ទីក្រុង Guangzhou, Chongqing និង Chengdu បានក្លាយជាទីក្រុងកំពូលទាំងបី ដែលរកចំណូលច្រើនជាងគេបំផុត អំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយផ្អែកលើទិន្នន័យ WeChat Pay ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស